Close
Ads: 88BOL
Featured-Image
មិនមែន Barcelona ប៉ុន្តែក្លឹបយក្សមួយនេះហ៊ានផ្តល់តម្លៃខ្លួនទ្វេដងសម្រាប់ Nico Williams (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រោយបញ្ចេញសមត្ថភាពសាងកេរ្ត៍ឈ្មោះដ៏ល្បីល្បាញកំពូលខ្សែបម្រើ-ប្រយុទ្ធស្លាបNico Williams មិនទាន់សម្រេចចិត្តថាគាត់នឹងផ្លាស់ទៅកាន់ក្លឹបណាមួយនៅឡើយនោះទេខណៈកំលុងមុនពេលបង្ហាញខ្លួន និង ក្រោយពេលបង្ហាញខ្លួនលេងអោយក្រុមជម្រើសជាតិអេស្បាញនៅព្រឹត្តការណ៏ Euro ២០២៤ គឺក្រុមអ្នកមានបុណ្យ Barcelona គឺជាក្លឹបដែលបានបង្ហាញការចាប់អារម្មណ៏និងមានពត៌មានពីការទំនាក់ទំនងចង់បានយករូបគេមករួមក្រុម។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ប្រភពពី Catalunya Radio បានចុះផ្សាយថា ក្លឹបអ្នកមានបារាំង PSG នឹងហ៊ានផ្តល់ប្រាក់តម្លៃខ្លួនទ្វេដងលើក្រុមក្រុមអេស្ប៉ាញ Barcelona ដើម្បីនាំយកកីឡាករ At.Bilbao មិនអោយផ្លាស់ទៅកាន់ទឹកដី Camp Nou បាន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Barcelona reach 'agreement in principle' to sign Nico Williams & finalise personal terms with Spain Euro 2024 sensation as he closes in on transfer from Athletic Club | Goal.com

ក្រុម PSG ក្រោមការដឹកនាំរបស់លោក Luis Enrique ពិតជាចង់បោះជំហ៊ានសាជាថ្មីដើម្បីស្ថាបនា និង ពង្រឹងក្រុមឡើងវិញ ក្រោយការចាកចេញរបស់ Kilyan Mbappe ទៅកាន់ក្លឹបអធិរាជស Real Madrid ដោយគ្មានតម្លៃខ្លួន ប៉ុន្តែទទួលបានប្រាក់ឈ្នួលរហូតដល់ទៅ១៥លានយូរ៉ូក្នុង១រដូវកាលជាមួយកិច្ចសន្យារយៈពេល៥ឆ្នាំ។ដូច្នេះបេក្ខភាពរបស់ Nico Williams គឺជាអ្វីគ្រប់យ៉ាងដែលក្លឹបជើងឯក Ligue ១ ចង់បាន ប៉ុន្តែពួកគេដឹងថាការបញ្ចុះបញ្ចូលកីឡាករមានវ័យទើបតែ២២ឆ្នាំ ជាមួយការផ្តល់នូវផលប្រយោជន៏ច្រើនសន្ធឺកសន្ធាប់ក៏នឹងមិនមែនជារឿងងាយស្រួលនោះទេ។

Nico Williams to PSG transfer possibility

El que faltaba por Nico Williams - Estadio Deportivo

សម្រាប់លោក Joan Laporta ប្រធានក្លឹប Barcelona បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍អំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបខណៈរូបលោកមិនទាន់បានបញ្ចេញឈ្មោះសាជាថ្មីសូម្បីតែ Williams ថាពួកគេនិងអាចមានលទ្ធភាពអាចទិញ ជាមួយទំហំទឹកប្រាក់ដែលក្លឹបកំពុងមានទាំងមិនទាន់បានបញ្ចេញលក់កីឡាករដែលមានស្រាប់នោះដែរ។ ជាមួយគ្នានេះផងដែរមកដល់ពេលនេះសាម៉ីខ្លួន Nico Williams នៅតែរក្សាភាពស្ងប់ស្ងាត់និងកំពុងសម្រាកលំហែកាយមុនសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយ At.Bilbao រឺចាកចេញនោះទេ។
ប្រភព:Besoccer
ប្រភព:

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Manchester City 4 4 0 0 11 3 +8 12
    2 Arsenal 4 3 1 0 6 1 +5 10
    3 Newcastle United 4 3 1 0 6 3 +3 10
    4 Liverpool 4 3 0 1 7 1 +6 9
    5 Aston Villa 4 3 0 1 7 6 +1 9
    6 Brighton & Hov… 4 2 2 0 6 2 +4 8
    7 Nottingham Forest 4 2 2 0 4 2 +2 8
    8 Chelsea 4 2 1 1 8 5 +3 7
    9 Brentford 4 2 0 2 6 6 +0 6
    10 Manchester United 4 2 0 2 5 5 +0 6
    11 AFC Bournemouth 4 1 2 1 5 5 +0 5
    12 Fulham 4 1 2 1 4 4 +0 5
    13 Tottenham Hotspur 4 1 1 2 6 4 +2 4
    14 West Ham United 4 1 1 2 5 6 -1 4
    15 Leicester City 4 0 2 2 5 7 -2 2
    16 Crystal Palace 4 0 2 2 4 7 -3 2
    17 Ipswich Town 4 0 2 2 2 7 -5 2
    18 Wolverhampton Wanderers 4 0 1 3 4 11 -7 1
    19 Southampton 4 0 0 4 1 8 -7 0
    20 Everton 4 0 0 4 4 13 -9 0
  • Sponsor by 88Bol