
ក្រុមកាំភ្លើងធំ Arsenal និង Chelsea កំពុងស្ថិតក្នុងការប្រជែងគ្នាដើម្បីដើម្បីចុះហត្ថលេខានាំយកកីឡាករ Julian Alvarez ពីក្រុមមេឃខៀវ Man. City មករួមក្រុម យោងគេហទំព័រ The Athletic បានចុះផ្សាយ។ គួរកត់សម្គាល់ថាសមាជិកជ័យលាភី World Cup ២០២២ និង Copa America ២០២០ និង ២០២៤ Alvarez ចង់ចាកចេញពីក្រុមជើងឯក Premier League ដើម្បីស្វែងរកពេលវេលាលេងបានទៀងទាត់បន្ថែមទៀត។
ក៏ព្រោះតែកីឡាករវ័យ ២៤ឆ្នាំរូបនេះ មិនអាចប្រជែងតំណែងជម្រើស១១នាក់ដំបូងពីសំណាក់កីឡាករ Eerling Haaland ស្របពេលក្លឹប Man.City មានបំណងចង់បានតម្លៃខ្លួន៦០លានផោន បូករួមផលប្រយោជន៏ផ្សេងៗបន្ថែមទៀត ចំនួន ១៧ លានផោនទៀត ខណៈកន្លងមក Atletico Madrid បានបង្ហាញចំណាប់អារម្មណ៏លើកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ ប៉ុន្តែក្រុមរបស់លោក Diego Simeone នៅមិនទាន់ឆ្លើយតបការចង់បានរបស់ក្រុម Man.City នោះទេ។
ផ្ទុយទៅវិញសម្រាប់ Arsenal ដែលកំពុងដឹកនាំដោយលោក Mikel Arteta ចង់បានខ្សែប្រយុទ្ធថ្មីបន្ថែមម្នាក់ទៀតមកបង្កើនការវាយលុកនៅតំបន់ប្រយុទ្ធ ក្រោយពីពួកគេបានត្រឹមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២យ៉ាងប្រផិតប្រផើយតាមពីក្រោយក្រុមជើងឯក Man City ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន។ចំណែកChelsea ក៏កំពុងស្ថិតក្នុងទីផ្សារដោះដូរកីឡាករបន្ទាប់ពីលោក Enzo Maresca ចូលមកដឹកនាំក្លឹបជំនួសលោក Mauricio Pochettino។ដូច្នេះយើងនិងរង់ចាំមើលថាតើក្រុមទំាងពីរនិងរួសរាន់ដាក់សំណើរមកកាន់ក្លឹប Man.City ក្នុងពេលឆាប់ៗនេះហើយ។
ប្រភព:The Guadian
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



