Al-Hilal កំពុងទាក់ទង និងបញ្ចុះបញ្ចូលកីឡាករវ័យក្មេងរបស់ Barca ម្នាក់នេះឲ្យផ្លាស់ទៅអារ៉ាប់
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ យោងតាមអ្នកកាសែតដ៏ល្បីល្បាញលើការផ្ទេរកីឡាករលោក Fabrizio Romano បានរាយការណ៍ឲ្យដឹងថា ក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal នៅ Saudi Pro League បានធ្វើការទាក់ទងចរចា ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេង Vitor Roque របស់ក្លឹបកាតាឡាន់ Barcelona ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គួរកត់សម្គាល់ថា ក្លឹបអារ៉ាប៊ីសាអូឌីតចាត់ទុក Vitor Roque ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ពួកគេ ខណៈ Barca នឹងមិនរារាំងឬក៏ហាមឃាត់នូវការសម្រេចចិត្តចាកចេញណាមួយរបស់កីឡាករវ័យ ១៩ឆ្នាំ រូបនេះនោះទេ បើទោះបីជាកុងត្រាបច្ចុប្បន្នជាមួយក្លឹប នឹងត្រូវផុតកំណត់រហូតដល់ឆ្នាំ ២០៣១ ក៏ដោយ។
គួរបញ្ជាក់ផងដែរថា ការផ្លាស់ទៅ Al Hilal នឹងផ្តល់ឱកាសឱ្យ Roque បានលេងជាមួយវីរបុរសប្រេស៊ីលរបស់ខ្លួន គឺតារាឆ្នើម Neymar Jr ដែលបានចាកចេញពី Paris Saint-Germain ទៅ Al-Hilal កាលពីរដូវក្តៅមុន៕

ប្រភព៖ SportsMole & Fabrizio Romano
Topics
អត្ថបទទាក់ទង
1 month ago .
525 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
1 month ago .
2.6K Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
2 months ago .
579 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
3 months ago .
469 Views
ថាម៉េច! អតីតក្លឹប Onana មួយនេះ ចង់បានរូបគេមករួមក្រុមសារជាថ្មីពីបិសាចក្រហម
