

(អេស៉្បាញ)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា ក្លឹបលេងនៅលីគអង់គ្លេស Premier League គឺ Aston Villa បានរួបបញ្ចូលឈ្មោះតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ João Félix ជាគោលដៅចម្បង សម្រាប់ជំនួសខ្សែប្រយុទ្ធ Moussa Diaby ដែលក្លឹបត្រៀមនឹងលក់ទៅឲ្យក្លឹប Al-Ittihad ក្នុងតម្លៃ ៦០លានអឺរ៉ូ។

គួរជម្រាបផងដែរថា កីឡាករវ័យ ២៤ឆ្នាំ [João Félix] រូបគេបានស្នាក់នៅក្លឹបកាតាឡាន់លើលក្ខខណ្ឌខ្ចីជើងពីក្រុម Atlético Madrid ចំនួន២រដូវកាលមកហើយ ដោយស៊ុតបញ្ចូលទីបាន ១០គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៤ប្រកួត សម្រាប់ Barca កាលពីរដូវកាលមុននេះ។ រំលឹកដែរថា Félix បានផ្លាស់មក AT Madrid ក្នុងកិច្ចព្រមព្រៀងតម្លៃ ១២៦លានអឺរ៉ូ ពីក្លឹប Benfica កាលពីនៅវ័យជំទង់ ក្នុងឆ្នាំ ២០១៩។
យ៉ាងណាមិញ Barcelona កំពុងតែយកចិត្តទុកដាក់ខ្ពស់ ដោយបច្ចុប្បន្នក្លឹបកាតាឡាន់ផ្តោតទាំងស្រុងលើខ្សែប្រយុទ្ធស្លាប Nico Williams ជាគោលដៅផ្ទេរដ៏មានសក្កានុពល ដើម្បីឲ្យចាប់ដៃគ្នាជាមួយកីឡាករឆ្នើមវ័យក្មេង Lamine Yamal។
គួរបញ្ជាក់ផងដែរថា គ្រូបង្វឹកក្រុម Aston Villa លោក Unai Emery ចូលចិត្ត Félix ហើយគាត់នឹងចង់ចុះហត្ថលេខាលើរូបគេឲ្យខាន់តែបាន បើទោះជាកិច្ចព្រមព្រៀងមានតម្លៃផ្ទេរនិងប្រាក់ខែខ្ពស់ក៏ដោយ ខណៈក្លឹបចង់ប្រជែងយកពានទ្វីបអឺរ៉ុប UCL នារដូវកាលថ្មីនេះផងដែរ៕
ប្រភព៖ Fabrizio Romano & The Guadian

(អង់គ្លេស)៖ ក្លឹបបាល់ទាត់តោខៀវ Chelsea បានលក់អ្នកចាំទី Kepa Arrizabalaga ឱ្យទៅគូប្រជែងក្នុងលីគ Premier League គឺក្រុមកាំភ្លើងធំ Arsenal ក្នុងតម្លៃតែ ៥លានផោន ប៉ុណ្ណេាះ ខណៈដែលទិញពីក្លឹបអេស្ប៉ាញ Athletic Bilbao មានតម្លៃថ្លៃរហូតដល់ទៅ ៧១លានផោន ឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីឈ្នះ Juventus ! ប៉ុន្តែហ្វេន Real លែងមានទំនុកចិត្តលើខ្សែការពារឆ្នើមរូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បន្ទាប់ពីចុះកិច្ចសន្យាកុងត្រារួចរាល់ Kepa បានថ្លែងថា «ខ្ញុំពិតជារីករាយខ្លាំងក្នុងការដែលមកដល់ទីនេះ។ ខ្ញុំពិតជាចាប់អារម្មណ៍ និងកំពុងទន្ទឹងរង់ចាំការប្រកួតប្រជែង ដើម្បីបង្ហាញពីគោលដៅជាមួយក្លឹបថ្មីនេះ នៅពេលបានជជែកជាមួយអ្នកចាត់ការទូទៅ លោក Mikel Arteta ដោយសុទ្ធតែស្រេកឃ្លានជ័យជម្នះដូចគ្នា»៕ ប្រភព៖ BBC


