ក្រោយលេចធ្លោនៅ Copa ២០២៤! Martinez បន្តកុងត្រាថ្មី ៥ឆ្នាំ បន្ថែមជាមួយក្លឹប Inter Milan

Published 2 years ago
744 Views
ទំហំអក្សរ
តូច
ធំ

(អ៊ីតាលី)៖ ប្រធានបាល់ទាត់អាជីពក្លឹប Inter Milan លោក Marotta បានបញ្ជាក់ថា ខ្សែប្រយុទ្ធជួរមុខ Lautaro Martinez បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយក្លឹបរួចរាល់ហើយ ពោលគឺបន្តស្នាក់រហូតដល់ឆ្នាំ២០២៩ នេះបើតាមរបាយការណ៍ចេញផ្សាយនាថ្ងៃនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Inter Milan 3-0 Spezia: Lautaro Martinez scores as Nerazzurri notch second  consecutive Serie A win - Eurosport

លោកបានបញ្ជាក់ប្រាប់ Sky Sport យ៉ាងដូច្នេះថា៖ «កិច្ចសន្យាថ្មីនេះ នឹងត្រូវប្រកាសចេញជាផ្លូវការនៅប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះហើយ»។ លោក Marotta បានបញ្ជាក់បន្ថែមថា កិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំ នេះនឹងមានប្រាក់បន្ថែម ៩លានអឺរ៉ូក្នុង ១ឆ្នាំទៀតផងដែរ។

គួររំលឹកផងថា Martinez ជាកីឡាករសំខាន់មួយរូបដែលបានរួមចំណែកជួយ Inter Milan ដណ្តើមបានជើងឯកលីគកំពូល Serie A រដូវកាលមុន នៅពេលក្រុមមួយនេះបានរងជើងឯក UEFA Champions League ទោះបីចាញ់ Man City នៅផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០២៣ ក៏ដោយ។

Argentina Striker Lautaro Martinez Claims Copa America 2024 Golden Boot  Award - News18

ជាមួយគ្នានេះ Martinez ជាម្ចាស់ស្បែកជើងមាស Golden Boot នៅព្រឹត្តិការណ៍ Copa America 2024 ដោយស៊ុតបាន ៥គ្រាប់ជួយក្រុមជម្រើសជាតិអាហ្សង់ទីនការពារពានប្រចាំតំបន់អាមេរិកឡាទីនមួយនេះបានសម្រេចផងដែរកាលសប្តាហ៍មុន ដែលមានសហរដ្ឋអាមេរិក ធ្វើម្ចាស់ផ្ទះ៕

Related Articles