Close
Featured-Image
ទីបំផុត Müller ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់
ទំហំអក្សរ
តូច
ធំ

(អាល្លឺម៉ង់)៖ កីឡាករឆ្នើម Thomas Müller របស់ប្រទេសអាល្លឺម៉ង់ បានប្រកាសចូលនិវត្តន៍ ពីអាជីពលេងឱ្យក្រុមជម្រើសជាតិ ដោយបញ្ចប់ រយៈពេល ១៤ឆ្នាំរបស់លោក បន្ទាប់ពីការធ្លាក់ចេញរបស់ពួកគេ ពីព្រឹត្តិការណ៍ Euro ឆ្នាំ ២០២៤។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Mueller ends Germany career following Euro 2024 | SuperSport

ទន្ទឹមនឹងនេះ កីឡាករវ័យ ៣៤ឆ្នាំបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍លើកចុងក្រោយរបស់លោក នៅថ្ងៃទី០៥ ខែកក្កដា ក្នុងលទ្ធផលបរាជ័យ ២-១ នៅវគ្គ ៨ក្រុមចុងក្រោយរបស់អាល្លឺម៉ង់ ក្រោមថ្វីជើងក្រុមគោជល់អេស្ប៉ាញ ដោយលោកបានចូលលេងជាកីឡាករបម្រុង នៅនាទីទី៨០។

Thomas Mueller announces retirement from international football

គួរជម្រាបដែរថា Müller បានជួយឱ្យអាល្លឺម៉ង់ ឈ្នះពានរង្វាន់ World Cup ឆ្នាំ២០១៤ និងជាកីឡាករទី៣ ដែលបានបង្ហាញខ្លួនច្រើនជាងគេបំផុត សម្រាប់ក្រុមជម្រើសជាតិ ជាមួយនឹងការទទួលកោះហៅ ១៣១លើក និងរកបាន ៤៥គ្រាប់។ លោកក៏ធ្លាប់ឈ្នះពានរង្វាន់ស្បែកជើងមាស (Golden Boot Award) និងកីឡាករវ័យក្មេងល្អបំផុត (Young Player Award) នៅអំឡុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១០ នៅពេលដែលអាល្លឺម៉ង់បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ផងដែរ៕

Thomas Müller: The best photos of the two-time treble winner, world champion and icon

ប្រភព៖ CNA & The New York Times

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង