Close
Featured-Image
ស្ងាត់ៗ Man City បដិសេធសំណើរ Al Nassr ដែលចង់បានកីឡាកររបស់ខ្លួនម្នាក់
ទំហំអក្សរ
តូច
ធំ

ក្លឹប Manchester City បានបដិសេធសំណើរពីក្លឹប Al-Nassr ដែលមានតម្លៃ២៥លានផោនក្នុងការដេញថ្លៃយកអ្នកចាំទី Ederson ដែលបានផ្ទេរទៅកាន់ទឹកដី Etihad តាំងពីឆ្នាំ២០១៧។ Al Nassr មានកីឡាករឆ្នើមៗ ពីតំបន់អឺរ៉ុបមួយចំនួនរួចមកហើយដូចជា Cristiano Ronaldo, Sadio Mane, ជាដើម ខណៈបច្ចុប្បន្នពួកគេក៏កំពុងសម្លឹងមើលការយកអ្នកចាំទីឆ្នើម Ederson ម្នាក់ទៀតផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester City's Ederson with manager Pep Guardiola after being substituted after sustaining an injury on March 10, 2024

យ៉ាងណាមិញបច្ចុប្បន្ន Ederson នៅសល់កុងត្រាមរយៈពេល២ឆ្នាំទៀតជាមួយនឹងក្លឹប ​Manchester City ខណៈតម្លៃផ្តាច់កុងត្រាមានរហូតដល់ ៥១លានផោនឯណោះ។ Man City បច្ចុប្បន្នក៏កំពុងពិចារណាក្នុងការបន្តកុងត្រាថ្មីឲ្យអ្នកចាំទីសញ្ជាតិប្រេសុីលរូបនេះដូចគ្នា ទោះបីជាមានរបាយការណ៍បានចុះផ្សាយថា Ederson ក៏បានបើកការចាប់អារម្មណ៍លើការផ្ទេរទៅកាន់ទឹកដីអារ៉ាប់ ដោយបច្ចុប្បន្នវាត្រូវពឹងផ្នែកលើការចរចាររវាងភាគីក្លឹប​ Man City និង ​Al-Nassr ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងនៅក្នុងតម្លៃណាមួយ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង