
James Rodriguez ជាប់ឈ្មោះជា កីឡាករឆ្នើមជាងគេ នៃពានរង្វាន់ Copa America ឆ្នាំ 2024 បន្ទាប់ពីជួយឲ្យកូឡុំប៊ីឡើងដល់វគ្គផ្តាច់ព្រ័ត្រ Copa ដែលពួកគេចាញ់អាហ្សង់ទីន 1-0 នៅម៉ោងបន្ថែម និងបញ្ចប់ការមិនស្គាល់ពាក្យចាញ់ 28 ប្រកួត។ ទោះបីជាចាញ់ក៏ដោយ ទម្រង់លេងដ៏ពិសេសរបស់ Rodriguez បានធ្វើឱ្យគាត់ទទួលបានពានរង្វាន់កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ COPA America។
គួរបញ្ជាក់ផងដែលថា Rodriguez បានខកខានការប្រកួត Copa America ឆ្នាំ 2021 ដោយសារតែពេលនោះធ្លាក់ទម្រង់លេងខ្លាំង ហើយកូឡុំប៊ីបានបរាជ័យ និងមិនអាចទៅប្រកួត FIFA World Cup ឆ្នាំ 2022 ។ James នឹងត្រលប់ទៅក្លឹបរបស់គាត់វិញ São Paulo ដោយបច្ចុប្បន្នរូបគេនៅមិនទាន់បានបង្ហាញវត្តមានម្តងនៅឡើយ បើទោះការផ្ទេរតាំងពីឆ្នាំ២០២៣ក៏ដោយ៕

ភ្នំពេញ – ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥, ក្រុមបាល់ទាត់លីគកំពូលកម្ពុជា ភ្នំពេញក្រោនបានប្រកាសជាផ្លូវការណ៍អំពីការពន្យាពេលការប្ររកួតក្នុងក្នុងវគ្គ4ក្រុមចុងក្រោយពានរង្វាន់សម្ដេច ហ៊ុន សែន ទល់នឹងក្រុមវិសាខា ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ខែមេសាឆ្នាំ២០២៥ ដោយផ្លាស់ទៅប្រកួតនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២៥វិញ ដើម្បីបង្ហាញជាការគោរពដល់ក្រុមគូប្រជែងដែលទើបតែបាត់បង់សមាជិកជាទីស្រឡាញ់របស់ខ្លួនគឺ ទេស សម្បត្តិ ដែលបានទទួលមោរណៈភាពកាលពីយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal កំពុងសម្លឹងរកមើលអ្នកជំនួសខ្សែបម្រើឆើ្នមម្នាក់ដែលកំពុងធ្លាក់ទម្រង់លេងខ្លាំង សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទេស សម្បត្តិ តែងតែជាកីឡាករដ៏សំខាន់សម្រាប់ក្រុមវិសាខា និងជម្រើសជាតិរាល់ពេលដែលរូបគេបង្ហាញវត្តមានឲ្យក្រុម។ ការសម្រេចចិត្តផ្លាស់ប្តូរពេលវេលាប្រកួតនេះគឺមតិរួមពីក្រុមភ្នំពេញ និងវិសាខា៕



