

ហេតុការណ៍នៅវគ្គផ្តាច់ព្រ័ត្រ Copa America នៅកីឡដ្ឋាន Hard Rock បានធ្វើឱ្យមានការព្រួយបារម្ភអំពីការត្រៀមខ្លួនរបស់សហរដ្ឋអាមេរិកក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA World Cup នៅឆ្នាំ 2026 ដែលខ្លួននឹងធ្វើជាម្ចាស់ផ្ទះរួមគ្នាជាមួយប្រទេសកាណាដា និងម៉ិកស៊ិក។ ភាពចលាចល និងបញ្ហាអង្គការបានធ្វើឱ្យមានការងឿងឆ្ងល់អំពីសមត្ថភាពរបស់ប្រទេសក្នុងការដោះស្រាយព្រឹត្តិការណ៍អន្តរជាតិទ្រង់ទ្រាយធំបែបនេះ។

របាយការណ៍ជាច្រើនបានចុះផ្សាយនៅមុនការប្រកួតវគ្គរវាងក្រុម អាហ្សង់ទីន និង កូឡុំប៊ី អំពីការសម្រុកចូលកីឡដ្ឋានទាំងមិនមានសំបុត្រ ខណៈមានមនុស្ស ១០ ទៅ ១៥នាក់ ត្រូវប៉ុល្លីនឃាត់ខ្លួនមុនការប្រកួតចាប់ផ្តើម។ ខណៈការប្រកួតត្រូវបានពន្យាពេលម្តងហើយម្តងទៀត និងកីឡាករកំពុងកម្តៅសាច់ដុំ តម្រូវឲ្យចូលកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ភ្លាមៗ ដោយការប្រកួតត្រូវបានពន្យាពេលម្តងហើយម្តងទៀតទំរាំអាចគ្រប់គ្រងស្ថានការបានសម្រេច៕

(អង់គ្លេស)៖ ក្លឹបមេឃខៀវ Manchester City បានបញ្ចប់ការផ្ទេរចុះហត្ថលេខានាំយកខ្សែបម្រើ Rayan Cherki ពីក្លឹប Lyon ក្នុងកិច្ចសន្យាកុងត្រារយៈពេល៥ឆ្នាំ។ ជាមួយគ្នានោះ ក្រោយមកដល់ពហុកីឡដ្ឋាន Etihad ភ្លាមរូបគេបានរំលឹកទៅដល់វគ្គ៨ក្រុមនៅ UEFA Europa League ដែលក្លឹប Lyon ចាញ់ Man Utd ក្នុងលទ្ធផល ៥:៤ លេងសរុបទាំងពីរជើង។ យ៉ាងណាមិញ Cherki មានវ័យ ២១ឆ្នាំ បានសារភាពយ៉ាងដូច្នេះថា «ខ្ញុំមិនចូលចិត្តនៅពេលដែល Man Utd យកឈ្នះ Lyon ពីព្រោះខ្ញុំជា Lyonnais។ ខ្ញុំកំពុងរង់ចាំសម្រាប់ការប្រកួត ដើម្បីនឹងសងសឹកពួកគេ។ ខ្ញុំមកទីនេះ គឺដើម្បីឈ្នះគ្រប់ការប្រកួតទាំងអស់»៕អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាករឆ្នើម Real Madrid អាចអវត្តមានពេលជួប Al Hilal ពានរង្វាន់ Club World Cup សូម Subscribe Telegram របស់ […]


