
(ប្រេស៊ីល)៖ យោងតាមគេហទំព័រកីឡាករ BBC បានចេញផ្សាយឲ្យដឹងថា អតីតខ្សែបម្រើឆ្នើម Barcelona និង Liverpool គឺកីឡាករ Philippe Coutinho របស់ក្លឹប Aston Villa បានសម្រេចចិត្តចូលរួមជាមួយក្រុម Vasco da Gama នៅក្របខ័ណ្ឌ Serie A របស់ប្រទេសប្រេស៊ីល ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។
គួរជម្រាបដែរថា កីឡាករសញ្ជាតិប្រេស៊ីលត្រូវបានខ្ចីជើងម្តងទៀត បន្ទាប់ពីចំណាយពេលកាលពីរដូវកាលមុនក្នុងក្រុម Al-Duhail នៅប្រទេសកាតា។ ជាមួយគ្នានេះ Coutinho នៅសល់កុងត្រារយៈពេល ២ឆ្នាំ ទៀតជាមួយ Aston Villa ដោយបានផ្លាស់ពីក្លឹបកាតាឡាន់ Barcelona ក្នុងតម្លៃ ១៧លានផោន ក្នុងឆ្នាំ២០២២ ពោលគឺ ៦ខែ បន្ទាប់ពីការចុះហត្ថលេខាដំបូងក្នុងលក្ខខណ្ឌខ្ចីជើង៕
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



