Lionel Messi ស៊ុតគ្រាប់ជ័យជម្នះជួយអាហ្សង់ទីនផ្តួលកាណាដា ឡើងវគ្គផ្តាច់ព្រ័ត្រ Copa America 2024
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi របស់ក្លឹប Inter Miami បានជួយក្រុមពពសអាហ្សង់ទីនឡើងដល់វគ្គផ្តាច់ព្រ័ត្រ Copa America ២០២៤ ជាមួយនឹងជ័យជម្នះ ២ទល់នឹង០ ទៅលើប្រទេសកាណាដា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

រំលឹកដែរថាអាហ្សង់ទីន គឺជាអតីតជើងឯកពានរង្វាន់ប្រចាំទ្វីបអាមេរិកឡាទីន ១៥សម័យកាល ស្មើជាមួយអ៊ុយរ៉ូហ្គាយ បានយកឈ្នះកាណាដា ប្រទេសម្ចាស់ផ្ទះ World Cup ២០២៦ ជាមួយមិចស៊ិក និងអាមេរិកដោយស្រួល តាមរយៈគ្រាប់បាល់ ២ទល់នឹង០ ធ្វើបានដោយកីឡាករ Julian Alvarez មកពីក្លឹប Manchester City នៅនាទី២២ នៅមុនពេល Messi ដែលបានរួមចំណែកជួយអាហ្សង់ទីនឈ្នះជើងឯក World Cup ២០២២ នៅប្រទេសកាតា រកបានគ្រាប់ទី២ នៅនាទីទី៥១។

ស្របពេលជាមួយគ្នានេះ ក្រុមដែលដឹកនាំដោយលោក Lionel Scolani ត្រូវរង់ចាំរវាងក្រុមឈ្នះអ៊ុយរ៉ូហ្គាយ ឬក៏កូឡុំប៊ី ក្នុងការប្រជែងជើងឯក Copa America ២០២៤ ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះនាថ្ងៃទី១៤ ខែកក្កដា ក្រោយពេលកាណាដា ត្រូវរង់ចាំក្រុមចាញ់ ដើម្បីប្រកួតយកចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ១៦ក្រុមចូលរួម៕

ប្រភព៖ BBC
Article Tags
Related Articles