Close
Featured-Image
អតីតខ្សែប្រយុទ្ធលោក Craig Bellamy ត្រូវបានតែងតាំងជាគ្រូបង្វឹកជម្រើសជាតិវេលស៍ លើកិច្ចសន្យា ៥ឆ្នាំ
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា អតីតខ្សែប្រយុទ្ធឆ្នើមនៅលីគអង់គ្លេសលោក Craig Bellamy ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមជម្រើសជាតិវេលស៍ ដើម្បីជំនួសតំណែងលោក Rob Page ក្នុងគោលដៅដឹកនាំក្រុមបន្តការប្រកួតប្រជែងវគ្គជម្រុះ World Cup ២០២៦។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Craig Bellamy: Former captain appointed new Wales manager - BBC Sport

លោក Craig Bellamy មានវ័យ ៤៤ឆ្នាំ ធ្លាប់ជាអតីតខ្សែប្រយុទ្ធឆ្នើមមួយរូបជាមួយក្លឹបលំដាប់នៃលីគអង់គ្លេស មានដូចជាក្លឹប Liverpool, Manchester City និង West Ham United ជាដើម និងធ្លាប់ទទួលបានការងារជាគ្រូបង្វឹកស្តីទីនៅក្លឹប Burnley មុនពេលតែងតាំងលោក Scott Parker ។

Wales expected to appoint Craig Bellamy as new manager on Tuesday | The  Independent

ជាមួយគ្នានេះលោក Craig Bellamy គឺជាអតីតកីឡាករម្នាក់ ដែលធ្លាប់លេងបានចំនួន ៧៨ប្រកួត សម្រាប់ជម្រើសជាតិវេលស៍ មុនពេលចូលនិវត្តន៍កាលពីឆ្នាំ២០១៣ ។

គួរបញ្ជាក់ដែរថា ការដឹកនាំក្រុមដំបូងរបស់លោក Bellamy គឺការប្រកួតប្រជែងស្វែងរកកៅអីឡើងទៅលេង UEFA Nations League A ដែលពេលនេះក្រុមវេលស៍ កំពុងស្ថិតក្រុមទី៤ នៃកម្រិត UEFA Nations League B នៃរដូវកាល២០២៤-២៥ ៕

ប្រភព៖ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង