
ក្រុមជម្រើសជាតិព័រទុយហ្គាល់ត្រូវប្រឈមជាមួយនិងបារាំង ខណៈរៀមច្បង Cristiano Ronaldo និងត្រូវដឹកនាំក្រុមលេងប្រឈមទល់នឹងកីឡាករសិស្សប្អូនដែលបានចាត់ទុករូបលោកជានិមិត្តរូបរហូតមកនោះគឺ Kylian Mbappe ដែលជាប្រធានក្រុមផងដែរ។ អាចចាតទុកថាជាជំនួបលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៦ បន្ទាប់ពីព័រទុយហ្គាល់បានផ្តួលបារំាងនៅវគ្គ Euro ២០១៦ ។ សម្រាប់ក្រុមទាំងពីរបានកក់កៅអីក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ២០២៤ វេលាម៉ោង ២ទាបភ្លឺឈានចូលថ្ងៃសៅរ៏ស្អែកនេះនាកីឡដ្ឋាន Volksparkstadion ក្នុងទីក្រុង Hamburg បន្ទាប់ពីព័រទុយហ្គាល់ក្រោមការដឹកនាំរបស់លោក Roberto Martinez បានទម្លាក់ស្លូវើនៀដោយបាល់កាត់សេចក្តី១១ម៉ែត្រ ខណៈបារាំងបានផ្តួលបែលហ្ស៊ិកដោយលទ្ធផល ១ទល់និង០។ សម្រាប់បារំាង៤ប្រកួតចុងក្រោយនៅព្រឹត្តិ ការណ៏ Euro នាប្រទេសអាឡឺម៉ង់គឺឈ្នះ២ស្មើ២ខណៈព័រទុយហ្គាល់ឈ្នះ៣ចាញ់១។
១.ប្រវត្តិជួបគ្នា
ព័រទុយហ្គាល់ និងបារាំងធ្លាប់ជួបគ្នាសរុប៥ដងនៅអឺរ៉ូ បារាំងឈ្នះការជួបគ្នាពីរលើកដំបូង ប៉ុន្តែមិនបានឈ្នះពីរលើកចុងក្រោយទេ។
ព័រទុយហ្គាល់បានឈ្នះតែមួយលើកគត់ក្នុងចំណោមការជួបគ្នា 14លើកចុងក្រោយរបស់ពួកគេជាមួយនឹងបារាំង។ ជ័យជម្នះនោះបានកើតឡើងក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០១៦។
នេះជាលើកទីប្រាំពីរហើយដែលព័រទុយហ្គាល់បានឡើងដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃ Euros គិតចាប់តាំងពីឆ្នាំ ១៩៩៦ ខណៈបារាំងធ្លាប់ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៣លើកក្នុងយុទ្ធនាការEuro ៤ដង ចុងក្រោយ។
២.ពត៌មានក្រុម(ព័រទុយហ្គាល់)
ព័រទុយហ្គាល់នឹត្រូវបានគេរំពឹងថានឹងបន្តជាមួយនឹងអ្វីដែលមើលទៅដូចជាជម្រើសដំបូងរបស់ពួកគេដែលចាប់ផ្តើម XI ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCosta; Cancelo, Dias, Pepe, Mendes; Palhinha, Vitinha; Silva, Fernandes, Leao; Ronaldo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុម(បារាំង)
ខ្សែបម្រើ Adrien Rabiot នឹងត្រូវអង្គុយជាកីឡាករបម្រុងក្រោយជាប់ពិន័យដោយទទួលបានកាតលឿងទីពីរក្នុងការប្រកួតទល់នឹងបែលហ្សិក។ដូច្នេះគ្រូបង្វឹកលោក Didier Deschamps អាចបន្តដាក់
ខ្សែបម្រើកណ្តាលវ័យក្មេង Eduardo Camavinga អោយលេងតួនាទីជម្រើស១១នាក់ដំបូងបន្តទៀត។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMaignan; Kounde, Saliba, Upamecano, Hernandez; Kante, Tchouameni, Camavinga; Griezmann; Mbappe, Kolo Muani
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-១-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ បារាំង១ : ១ព័រទុយហ្គាល់
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



