
(អាល្លឺម៉ង់)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានយល់ព្រមលើកិច្ចព្រមព្រៀងចុះហត្ថលេខាលើខ្សែបម្រើកណ្តាល João Palhinha របស់ក្លឹប Fulham ក្នុងតម្លៃផ្ទេរប្រមាណ ៥០លានអឺរ៉ូ បូកនឹងប្រាក់រង្វាន់ផ្សេងៗ ៥លានអឺរ៉ូ បន្ថែម ខណៈដែលលក្ខខណ្ឌផ្ទាល់ខ្លួនបានយល់ព្រមកាលជាងពី ១ខែ មុនមកម្លេស។
ទន្ទឹមនឹងនេះ កីឡាករសញ្ជាតិព័រទុយហ្គាល់ ដែលមានវ័យ ២៨ឆ្នាំ បានត្រៀមខ្លួននឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំ ដែលអាចជម្រុញឲ្យរូបគាត់ក្លាយជាកីឡាករឆ្នើមប្រចាំក្រុមផងដែរ។ បន្ថែមពីនេះ Palhinha មិនបានលាក់បាំងពីបំណងប្រាថ្នារបស់គាត់ ដើម្បីរួមទ្រនំជាមួយ Bayern ស្របពេលរដូវកាលចាស់ ២០២៣/២៤ ជាមួយ Fulham គាត់បង្ហាញខ្លួនបាន ៣៣ប្រកួត នៅ Premier League ខណៈពេលបច្ចុប្បន្នរូបគាត់កំពុងមានភារកិច្ចជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ប៉ះនឹងបារាំងវគ្គ ៨ក្រុមចុងក្រោយ នៅក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២៤៕
ប្រភព៖ Fabrizio Romano & SportsMole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



