
(ទីក្រុងឡុងដ៍)៖ យោងតាមការសារព័ត៌មាន CNA បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានចុះកិច្ចសន្យាកុងត្រាជាមួយខ្សែបម្រើ Kiernan Dewsbury-Hall ផ្ទេរពីក្លឹប Leicester City លើកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ក្នុងតម្លៃខ្លួនប្រមាណ ៣៨លានដុល្លារ។
ទន្ទឹមនឹងនេះ Dewsbury-Hall នឹងជួបជុំគ្នាវិញ ជាមួយអ្នកចាត់ការទូទៅក្លឹបថ្មីលោក Enzo Maresca ដែលបានចូលរួមជាមួយ Chelsea កាលពីខែមិថុនាកន្លងទៅ បន្ទាប់ពីបានដឹកនាំ Leicester ដណ្តើមបានពានរង្វាន់លីគទី២អង់គ្លេស Championship កាលពីរដូវកាលមុន។ ជាមួយគ្នានេះ កីឡាករវ័យ ២៥ឆ្នាំ រកបាន ១២គ្រាប់ និង Assists ១២ដង ក្នុងការបង្ហាញខ្លួន ៤៤ប្រកួត នារដូវកាលមុន ដែលនាំឱ្យរូបគេក្លាយជាកីឡាករឆ្នើមប្រចាំរដូវកាលសម្រាប់ Leicester ទៀតផង។ គួរបញ្ជាក់ដែរថា Chelsea បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ ក្នុងតារាង Premier League ២០២៣/២៤៕
ប្រភព៖ CNA & SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



