
អតីតអ្នកចាំទីក្រុម Arsenal លោក Jens Lehmann បានផ្តល់ហេតុផលសំខាន់ពីរចំនុចដែលម្ចាស់ផ្ទះគឺក្រុមឥន្រី្ទយ៏ដែកអាល្លឺម៉ង់ នឹងផ្តួលក្រុមគោជល់អអេស្ប៉ាញ នៅពេលដែលក្រុមទាំងពីរប៉ះគ្នាក្នុងព្រឹត្តិការណ៍ Euro២០២៤ វគ្គ៨ ក្រុមចុងក្រោយនៅយប់ថ្ងៃសុក្រវេលាម៉ោង ១១យប់ ពោលគឺបន្ទាប់ពីក្រុមទាំងពីរបានយកឈ្នះក្រុមដាណឺម៉ាក និងហ្សកហ្ស៊ី ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។
លោក Lehmann បច្ចុប្បន្នមានវ័យ ៥៤ឆ្នាំ បានលើកឡើងយ៉ាងដូច្នេះថាៈក្រុមអេស្បាញបច្ចុប្បន្ននៅមានសក្តានុពល និង ទំហំគុណភាពនៅតូចនៅឡើយនៅលើឆាកអន្តរជាតិ ហើយកីឡាករក៏នៅក្មេងខ្ចី និង គ្មានបទពិសោធន៍នៅមានកម្រិតជាច្រើន។ដូច្នេះនេះជាមូលហេតុដែលយើង(អាល្លឺម៉ង់) អាចឈ្នះ (អេស្ប៉ាញ)។
ប្រភព:Dailypost

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



