
(បរទេស)៖ ខ្សែប្រយុទ្ធឆ្នើមកំពូល Cristiano Ronaldo និង Lionel Messi គឺជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ប៉ុន្តែអ្នកចាំទីពីររូបខាងក្រោមមានប្រវិត្តិសង្គ្រោះបាល់ប៉េណាល់ទីមិនធម្មតាពេលប៉ះពួកគាត់។ ជម្រាបដែរថា នៅក្រុមជម្រើសជាតិ Messi មានអត្រាស៊ុតបាល់ប៉េណាល់ទី ៨២.៨ ភាគរយ ដោយរកបាន ២៤គ្រាប់ ក្នុង ២៩លើក ខណៈ Ronaldo មាន ៧១.៤ ភាគរយ ដោយស៊ុតបញ្ចូលទីបាន ២០គ្រាប់ ក្នុង ២៨លើក។
ទន្ទឹមនឹងនេះ អ្នកចាំទីទាំង ២រូប ដែលមានស្ថិតិ និងប្រវិត្តិសង្គ្រោះបាល់ប៉េណាល់ទីទល់នឹងពួកគាត់បានច្រើននោះគឺ៖
១. អ្នកចាំទីជម្រើសជាតិស្លូវេនី Jan Oblak របស់ក្លឹប Atlectico Madrid នៅប្រទេសអេស៉្បាញ។
២. អ្នកចាំទីសញ្ជាតិប្រស៊ីល Diego Alves ដែលធ្លាប់លេងឲ្យក្លឹប Valencia និង Flamigo ខណៈបច្ចុប្បន្នមិនទាន់មានក្លឹបដែលត្រូវស្នាក់នៅនៅឡើយ។
ប្រភព៖ SPORTbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


