
កំពូលខ្សែប្រយុទ្ធស្លាបCristiano Ronaldo មានឱកាសស៊ុតបាល់ពិន័យ(ហ្រ្វីឃីក) Free-kick ដ៏អស្ចារ្យយ៉ាងហោចណាស់បីគ្រាប់សម្រាប់ព័រទុយហ្គាល់ក្នុងការប្រកួតជម្រុះ Euro ២០២៤ របស់ពួកគេទល់និងក្រុមជម្រើសជាតិស្លូវើនៀ។ ការពិតកំពូលខ្សែប្រយុទ្ធស្លាបបានព្យាយាមរកគ្រាប់បាល់លើកដំបូង ប៉ុន្តែវាហាក់ដូចជាគាត់បានខ្ជះខ្ជាយវាទៅវិញ ខណៈគ្រាប់បាល់ទាំងនោះត្រូវបានជួយសង្គ្រោះពីកីឡាករឆ្នើម(ជេន អូប្លេក) Jan Oblak ។
អ្វីដែលគួរអោយកត់សម្គាល់ផងដែរនោះគឺក្នុងចំណោមគ្រាប់បាល់១គ្រាប់ដែលម្ចាស់ពានបាល់មាស ៥សម័យកាលបានត្រៀមខ្លួនរួចជាស្រេចក្នុងការទាត់បាល់ហ្វ្រីឃីក ពេលនេះមានអ្នកគាំទ្រស្លូវើនៀម្នាក់ដែលឈរនៅកន្លែងអង្គុយក្រោយបង្គោលទីបានកាន់និងលើកបញ្ឈរអាវស្លាកលេខអាវលេខ១០របស់វីរបុរសអាហ្សង់ទីនគឺកំពូលខ្សែប្រយុទ្ធ Lionel Messi ទៅវិញ។
Ronaldo មិនទាន់រកគ្រាប់បាល់ឲ្យព័រទុយហ្គាល់នៅព្រឹត្តិការណ៏ Euro ២០២៤នោះទេ និងថែមទាំងខកខានទាត់បាល់ប៉េណាល់ទីក្នុងម៉ោងបន្ថែមថែមទៀតផង ។ទោះយ៉ាងណាកំពូលខ្សែប្រយុទ្ធស្លាបក្រុមAl-Hilal មានឪកាសរកបានគ្រាប់បាល់ កាត់សេចក្តីខណៈ Diego Costa បានជួយអោយពួកគេឆ្លងទៅវគ្គ ៨ក្រុមចុងក្រោយបន្ទាប់ពីអ្នកចាំទីDiego Costa ជួយសង្គ្រោះបាល់បាន ៣គ្រាប់។
ប្រភព: Tribuna
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]