
(ទីក្រុងឡុងដ៍)៖ ក្លឹបគូប្រជែងក្នុងលីគ Premier League គឺក្លឹប Aston Villa បានឈានដល់កិច្ចព្រមព្រៀងជាមួយតោខៀវ Chelsea ជាផ្លូវការហើយ ក្នុងការប្រមាញ់ទិញយកខ្សែការពារស្លាបឆ្វេង Maatsen ក្នុងតម្លៃប្រមាណ ៣៥លានផោន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នាថ្ងៃនេះ។
បច្ចុប្បន្ន កីឡាករវ័យទើបតែ ២២ឆ្នាំ ត្រូវបាន Chelsea ដាក់ឱ្យលេងតែ ១៦លើកប៉ុណ្ណេាះ ក្រោយចុះកិច្ចសន្យាពីក្លិបហូឡង់ PSV Eindhoven កាលឆ្នាំ២០១៩ មុនពេលត្រូវបញ្ជូនឲ្យលេងខ្ចីជើងនៅក្លឹប Charlton Athletic, Coventry City, Burnley និងចុងក្រោយនេះគឺ Borussia Dortmund ជាដើម។ ជាមួយគ្នានេះ Maatsen ក៏ជាសមាជិកមួយរូប ដែលបានរួមចំណែកជួយ Dortmund ឈានទៅផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាលឆ្នាំ២០២៣-២០២៤ ផងដែរ ទោះបីចាញ់ Real Madrid ក្តី រូបគេក្នុងនាមកីឡាករលេងខ្ចីជើងនារដូវកាលមុន។
មួយវិញទៀត ខ្សែការពាររូបនេះក៏ត្រៀមជួយទឹកក្រូចហូឡង់លេងវគ្គ ១៦ក្រុមនៅ Euro ២០២៤ ទល់នឹងរូម៉ានី នៅរាត្រីថ្ងៃអង្គារសប្តាហ៍ក្រោយដែរ។ ទន្ទឹមនឹងនេះ រូបគេបានក្លាយជាសមាជិកថ្មីទី២ ជាមួយ Aston Villa ដោយស្ថិតក្រោមការបង្វឹករបស់លោក Unai Emery បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធ Lewis Dobbin ពីក្លឹបស្ករគ្រាប់ Everton៕
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



