Close
Featured-Image
Prediction: ស្វីស រឺ ក៏ក្រុមការពារតំណែងជើងឯក Euro ដែលនិងឆ្លងផុតវគ្គ ១៦ក្រុម ?
ទំហំអក្សរ
តូច
ធំ

ក្រុមជម្រើសជាតិស្វីស និងអ៊ីតាលី និងត្រូវប៉ះគ្នាសម្រាប់ការប្រកួតនៅទីក្រុងប៊ែរឡាំងក្នុងវគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃសៅរ៍នាវេលាម៉ោង ១១យប់ នៅព្រឹត្តិការណ៏ Euro ២០២៤ ខណៈប្រទេសមកពីទ្វីបអឺរ៉ុបខាងត្បូងមានភូមិផងរបងជាប់គ្នានិងត្រូវប្រកួត​នៅ​កីឡដ្ឋាន Olympiastadio ខណៈអ្នកឈ្នះនិងត្រូវជួប អង់គ្លេស ឬ​ស្លូវ៉ាគី​ក្នុង​វគ្គ ១/៤ ផ្តាច់​ព្រ័ត្រ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

What Italy need against Croatia to qualify for EURO 2024 Round of 16
១.ប្រវត្តិជួបគ្នា

ការពិតស្វីសមិនដែលឈ្នះអ៊ីតាលីទេ គិតចាប់តាំងពីប្រកួតជម្រុះ World Cup ១៩៩៤ កំលុងឆ្នាំ១៩៩៣ គឺធ្លាប់ឈ្នះ១ទល់និង០ ទោះយ៉ាងណា ការប្រកួតចុងក្រោយអ៊ីតាលីធ្លាប់ផ្តួលស្វីសកំលុងការប្រកួតជម្រុះក្នុងពូលកាលពី Euro ២០២០។សុរបមក១១លើកចុងក្រោយគឺស្វីសមិនដែលឈ្នះអ៊ីតាលីទេ
២.ពត៌មានក្រុមស្វីស(ភ្ញៀវ)
Silvan Widmer ត្រូវបានព្យួរ ខណៈ Leonidas Stergiou ជាជម្រើសប្តូរជំនួស។ Denis Zakaria និង Steven Zuber មិនទាន់មានវត្តមាននៅ Euro ២០២៤ ដោយសារបញ្ហារបួស។
Kwadwo Duah ត្រៀមចូលលេងនៅតំបន់ប្រយុទ្ធ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Sommer; Schar, Akanji, Rodriguez; Stergiou, Xhaka, Freuler, Aebischer; Ndoye, Vargas; Embolo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១

Euro 2024 Round of 16: Switzerland vs Italy - betting odds, best tips, stats and predictions - Football | Tribuna.com
៣.ពត៌មានក្រុមអ៊ីតាលី(ភ្ញៀវ)
Riccardo Calafiori ត្រូវ​បាន​ជាប់បម្រាមសម្រាប់អសូរី​អ៊ីតាលី ខណៈ Gianluca Mancini ជា​ជម្រើស​នៅតំបន់​ការពារ​កណ្តាល។ Luciano Spalletti អាចនិងចូលលេងទម្រង់លេង ៤-៣-៣ ជាមួយទម្រង់លេងដោយអាចដាក់ខ្សែការពារបីនាក់លេងដូចកំលុងពេលប្រកួតស្មើជាមួយក្រូអាត។ Mattia Zaccagni អាចនិងបលេងបន្តជា​កីឡាករ​បម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDonnarumma; Darmian, Mancini, Bastoni; Di Lorenzo, Barella, Jorginho, Pellegrini, Dimarco; Chiesa, Scamacca
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ ស្វីស ១ : ១ អ៊ីតាលី (អ៊ីតាលីនិងឈ្នះដោយបាល់ប៉េណាល់ទី)
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ»
featured image

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930