
(អេស៉្បាញ)៖ ប្រធានក្លឹបកាតាឡាន់ Barcelona លោក Joan Laporta បាននិយាយប្រាប់អំពីក្តីសុបិន្តរបស់គាត់ ក្នុងការទទូចចង់បាននូវកិច្ចព្រមព្រៀងលើខ្សែប្រយុទ្ធឆ្នើមទាំង ២រូប របស់ក្លឹបមេឃខៀវ Manchester City គឺ Erling Haaland និង Julian Alvarez នៅថ្ងៃអនាគត នេះបើយោងតាមសារព័ត៌មាន Sport ក្នុងប្រទេសអេស៉្បាញបានចេញផ្សាយ។
គួរជម្រាបដែរថា Alvarez និង Haaland បានផ្លាស់ទៅកីឡដ្ឋាន Etihad ក្នុងឆ្នាំ ២០២២ ដោយពួកគេទាំង២រូបបានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យនាពេលថ្មីៗកន្លងមកសម្រាប់ Man City ។
រំលឹកដែរថា Alvarez បានចូលរួមជាមួយ Man City ក្នុងតម្លៃផ្ទេរត្រឹមតែ ១៤លានផោន ពីក្រុម River Plate ហើយចាប់តាំងពីពេលនោះមក Alvarez រកបាន ៣៦គ្រាប់ និង Assists ១៨ដង ក្នុងការបង្ហាញខ្លួន ១០៣ប្រកួត។ កីឡាករវ័យ ២៤ឆ្នាំ រូបនេះ ទទួលតួនាទីចូលលេងបានច្រើនក្រោមការដឹកនាំរបស់លោក Pep Guardiola បើទោះជា Haaland ជាខ្សែប្រយុទ្ធជួរមុខក៏ដោយ។
ងាកមក Haaland វិញត្រឹមរយៈពេល២រដូវកាលប៉ុណ្ណេាះជាមួយ Man City រូបគេអាចស៊ុតបញ្ចូលទីបាន ៦៣គ្រាប់ និងថែមទាំងបានឈ្នះស្បែកជើងមាសរបស់ Premier League ទៀតផង។
ជាមួយគ្នានេះ Haaland មានសុពលភាពកុងត្រារហូតដល់ឆ្នាំ ២០២៧ រីឯ Alvarez វិញផុតកំណត់នៅឆ្នាំ ២០២៨។ យ៉ាងណាមិញ Man City គ្មានបំណងនឹងលក់តារាឆ្នើមទាំង២រូបនេះទេ បើទោះបីជាលក់ Man City អាចពិចារណាលក់ត្រឹមម្នាក់ប៉ុណ្ណេាះ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



