
អ្នកចាត់ការទូទៅថ្មីក្លឹប Napoli លោក Antonio Conte បាននិយាយថារូបលោកបានសម្រេចរក្សាទុកកីឡាករចំនួន ៤ នាក់សម្រាប់គម្រោងប្រើប្រាស់របស់ខ្លួននៅក្រប ខណ្ឌ SerieA រដូវកាល ២០២៤-២០២៥នៅក្នុងក្រុមគឺមិនមែនសម្រាប់លក់នោះទេ។អ្នកចាត់ការសញ្ជាតិអ៊ីតាលី បានលើកឈ្មោះកីឡាករទាំង ៤រូប នៅហមានដូចជា កីឡាករខ្សែបម្រើស្លាបចរចៀ Khvicha Kvaratskhelia, ខ្សែបម្រើសញ្ជាតិស្លូវ៉ាគី Stanislav Lobotka និងខ្សែការពារស្លាបស្តាំសញ្ជាតិអ៊ីតាលី Giovanni Di Lorenzo និងខ្សែបម្រើកណ្តាលសញ្ជាតិកាមេរ៉ូន Andre-Frank Zambo Anguissa ។
អតីតគ្រូបង្វឹក Inter Milan, Juventus, Chelsea និង Tottenham បានលើកឡើងយ៉ាងដូច្នេះថាៈសម្រាប់ Kvaratskhelia និង Di Lorenzo គឺជាតួអង្គសំខាន់សម្រាប់ខ្ញុំ។ ខ្ញុំបានយល់ច្បាស់អំពីរឿងនេះ។សម្រាប់ Lobotka, Zambo Anguissaក៏ស្ថិតក្នុងគម្រោងប្រើ់ប្រាស់ដែរ។ ទោះបីជាយ៉ាងណាខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ាង Victor Osimhen ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹប Napoli នៅរដូវក្តៅនេះ បើទោះបីជា លក្ខខណ្ទទិញផ្តាច់កុងត្រារបស់ Osimhen មានប្រមាណ ១៥០លានអឺរ៉ូប ប៉ុន្តែក្រុមដែលមានមូលដ្ឋាននៅទីក្រុង Naple បានត្រៀមបញ្ចុះតម្លៃ Osimhen មកនៅត្រឹម ១០០ លានអឺរ៉ូ។
ប្រភព:dailypost

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



