ក្រោយអង់គ្លេសស្មើស្លូវេនី! អ្នកគាំទ្រប្រតិកម្មចំពោះ Kane ដែលផ្តល់បទសម្ភាសន៍បែបនេះ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane ត្រូវបានអ្នកគាំទ្ររិះគន់ ចំពោះការសម្ភាសន៍របស់គាត់ភ្លាមៗ បន្ទាប់ពីអង់គ្លេសបញ្ចប់ការប្រកួតត្រឹមលទ្ធផល ០:០ ស្មើស្លូវេនីនៅក្នុងពូល C Euro ២០២៤ បើទោះជាអង់គ្លេសឡើងទៅវគ្គ១៦ក្រុមក៏ដោយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរកត់សម្គាល់ថា ៣ប្រកួតរបស់អង់គ្លេសកន្លងមកនៅ Euro ២០២៤ នេះមិនបានជម្រុញទឹកចិត្តឲ្យអ្នកគាំទ្រមានភាពរីករាយពុះកញ្ជ្រោលខ្លាំងនៅឡើយទេ។ ដោយទន្ទឹមនឹងនោះ ក្រោយចប់ការប្រកួត Kane បាននិយាយទៅកាន់សារព័ត៌មាន ITV Sport យ៉ាងដូច្នេះថា៖
«យប់នេះជាការប្រកួតដ៏ស្វិតស្វាញមួយ។ ខ្ញុំគិតថាយើងលេងបានច្រើនជាង២ប្រកួតមុន លេងដោយមានថាមពល និងល្អក្នុងការគ្រប់គ្រងបាល់។ គ្រាន់តែយើងមិនអាចបញ្ចប់ទីបានតែប៉ុណ្ណេាះ។»
«បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញមួយនេះ ពួកយើងនឹងត្រលប់មកវិញបានយ៉ាងប្រសើរ ដោយនឹងទន្ទឹងរង់ចាំការប្រកួតបន្តបន្ទាប់ផងដែរ៕»

ជាមួយគ្នានោះ អ្នកគាំទ្រមួយចំនួនធំបាននិយាយរិះគន់ទៅកាន់កិច្ចសម្ភាសន៍របស់ Harry Kane នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនហូរហែ ដោយមិនយល់ស្របទៅនឹងការលើកឡើងរបស់ Kane នោះទេ៕
ប្រភព៖ SPORTbible
Article Tags
Related Articles
(អង់គ្លេស)៖ ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane ត្រូវបានអ្នកគាំទ្ររិះគន់ ចំពោះការសម្ភាសន៍របស់គាត់ភ្លាមៗ បន្ទាប់ពីអង់គ្លេសបញ្ចប់ការប្រកួតត្រឹមលទ្ធផល ០:០ ស្មើស្លូវេនីនៅក្នុងពូល C Euro ២០២៤ បើទោះជាអង់គ្លេសឡើងទៅវគ្គ១៦ក្រុមក៏ដោយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សគួរកត់សម្គាល់ថា ៣ប្រកួតរបស់អង់គ្លេសកន្លងមកនៅ Euro ២០២៤ នេះមិនបានជម្រុញទឹកចិត្តឲ្យអ្នកគាំទ្រមានភាពរីករាយពុះកញ្ជ្រោលខ្លាំងនៅឡើយទេ។ ដោយទន្ទឹមនឹងនោះ ក្រោយចប់ការប្រកួត Kane បាននិយាយទៅកាន់សារព័ត៌មាន ITV Sport យ៉ាងដូច្នេះថា៖