Close
Featured-Image
អាថ៌កំបាំងត្រូវបានទម្លាយ! Keane និយាយលំអិត អំពីការសន្ទនាលើកចុងក្រោយ ជាមួយ លោក Sir Alex ដែលបានបញ្ចប់អាជីបរបស់គាត់នៅ Old Trafford
ទំហំអក្សរ
តូច
ធំ

អតីតប្រធានក្រុម និងជាវីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United បានចាកចេញពីក្លឹបនៅឆ្នាំ២០០៥ ក្រោយមានបញ្ហាជាមួយនឹងលោក Sir Alex Ferguson ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹបនាពេលនោះ។ យ៉ាងណាមិញ ក្រោយហេតុការណ៍នោះបានកើតឡើង ទាំងខាង ​Roy Keane និងលោក Sir Alex Ferguson ហាក់បីមិនចង់វែកញែកអំពីបញ្ហានោះបន្តទៀតឡើយ ដោយបានធ្វើឲ្យមហារជនបន្តការងើនឆ្ងល់រហូតមកដល់សព្វថ្ងៃនេះ។ ទោះបីជាយ៉ាងណាក្តី បច្ចុប្បន្នលោក Roy Keane បានដាច់ចិត្តបង្ហើបអំពីកិច្ចប្រជុំសរុបចំនួន១០នាទី ដែលបានធ្វើឲ្យកុងត្រារបស់លោកត្រូវបានបំផ្លាញ។ លោក Roy Keane បាននិយាយក្នុងកម្មវិធី Stick to Football របស់ ​SKY SPORTS ថាៈ «ខ្ញុំមានអារម្មណ៍ខឹងជាយូរមកហើយ ប៉ុន្តែអាក្រក់ខ្លាំងនៅពេលដែលអ្នកមានអារម្មណ៍ខឹងនឹងមានភាពអយុត្តិធម៍ ហើយខ្ញុំទទួលបានអារម្មណ៍មួយនោះ ទាំងដែលខ្ញុំមិនបានធ្វើអ្វីខុសឡើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Roy Keane reveals every detail from 10-minute meeting with Sir Alex Ferguson which ended his Man Utd career

មេធាវីរបស់ខ្ញុំ ដែលបានធ្វើកិច្ចព្រមព្រៀងទាំងអស់របស់ខ្ញុំ ជាបុរសស្ងប់ស្ងាត់បំផុត ខ្ញុំបានឃើញគាត់ចរចារ ហើយគាត់ស្ទើរតែធ្លាក់ពីកៅអី។ Ferguson និង [David] Gill បាននិយាយថា ‘យើងបានមកដល់ទីបញ្ចប់ហើយ នេះគឺជាសេចក្តីថ្លែងការណ៍មួយ’ ។ ខ្ញុំបានតបវិញថា ‘មិនអីទេ’ ហើយពួកគេហាក់ភ្ញាក់បន្តិច ‘អ្វី?!’ ខ្ញុំបាននិយាយថា ‘តាមនឹងទៅ Mike’ ហើយពួកគេបានចេញទៅ ហើយខ្ញុំបាននិយាយថា ‘បាទ ខ្ញុំចេញពីទីនេះ’ ហើយគាត់ [មេធាវីរបស់ខ្ញុំ] ស្ទើមិនជឿនឹងការឆ្លើយតបរបស់ខ្ញុំ – កិច្ចសន្ទនាទាំងអស់គឺក្នុងរយៈពេលដប់នាទី។

Roy Keane and Sir Alex Ferguson raise the Premier League trophy. Image: Getty

ខ្ញុំបានត្រលប់ទៅផ្ទះវិញ ហើយប្រពន្ធបានសួរថា ‘តើមានអ្វីកើតឡើង?’ ខ្ញុំបានតបថា ‘វាចប់ហើយ’។ ហើយពួកគេនៅតែមិនបញ្ចប់កុងត្រារបស់ខ្ញុំភ្លាម ហើយ Mike បាននិយាយថា ‘ខ្ញុំមិនអាចជឿថា វាកំពុងកើតឡើង’ ហើយបន្ទាប់មកសេចក្តីថ្លែងការណ៍បានចេញមក បន្ទាប់មកខ្ញុំដឹងថា នៅថ្ងៃនោះខ្ញុំមិនអាចទៅក្រុមផ្សេងទៀតបានទេ ដូច្នេះខ្ញុំមិនអាចលេងបានទេ រហូតដល់ខែមករា។ ប្រសិនបើខ្ញុំដឹង ខ្ញុំនឹងនិយាយថា ‘ខ្ញុំនឹងហ្វឹកហាត់ជាមួយកីឡាករបម្រុង ហើយធ្វើឱ្យខ្លួនខ្ញុំមានកំលាំងពេលលេង’ ដូច្នេះខ្ញុំបានចាកចេញពី Manchester United ដោយមិនបានលេងពីរឬបីខែដោយសាររបួស»។

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios!
featured image

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios! សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។ ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930