
ក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាក បានបញ្ចប់លទ្ធផល ១-១ ទល់នឹងក្រុម ជម្រើសជាតិ អង់គ្លេស កាលពីថ្ងៃអង្គារសប្តាហ៍មុន នៅក្នុងពូល C ខណៈក្រោយចប់ការប្រកួត UEFA បានបង្ខំចិត្តធ្វើការពិន័យលើសហព័ន្ធបាល់ទាត់ ដាណឺម៉ាក ក្នុងតម្លៃ ១០.០០០ អឺរ៉ូ ក្រោយអ្នកគាំទ្ររបស់ពួកគេបានលើក «បដា» ដែលមានពាក្យថា «F*** UEFA» ខណៈ មកទល់ពេលនេះ មិនទាន់មានចម្លើយច្បាស់លាស់អំពីពាក្យទាំងអស់នេះ ខណៈសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA ហាក់មានការងើនឆ្ងល់ជាខ្លាំង ដោយពួកគេហាក់បីមិនដែលមានបញ្ហានាមួយឡើយជាមួយនឹងក្រុមជម្រើសជាតិ ដាណឺម៉ាក ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សទោះបីជាយ៉ាងណាមិញ បច្ចុប្បន្ន សហព័ន្ធបាល់ទាត់ ដាណឺម៉ាក នៅមិនទាន់យល់ព្រមទទួលយកការពិន័យនេះឡើយ ដោយលោក Erik Brogger Rasmussen នាយកសហព័ន្ធ ដាណឺម៉ាក បានទទូចថា អ្នកគាំទ្រម្នាក់នោះគឺបានព្យាយាមលាក់ «បដា» នោះពីក្រុមសន្តិសុខ ហើយបច្ចុប្បន្នពួកគេកំពុងព្យាយាមស្វែងរកបុគ្គលនោះ ដើម្បីមកទទួលយកការដាក់ពិន័យពី UEFA ដោយផ្ទាល់តែម្តង៕

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



