Close
Featured-Image
អុញមិនទាន់ដឹងអីផង! Barcelona នឹងត្រូវបង្ខំចិត្តលក់ខ្សែបម្រើឆ្នើមម្នាក់នេះ
ទំហំអក្សរ
តូច
ធំ

(អេស៉្បាញ)៖ ថ្មីៗនេះ ក្លឹបអ្នកមានបុណ្យ Barcelona នឹងត្រូវបង្ខំឱ្យធ្វើការសម្រេចចិត្តដ៏លំបាកមួយលើអនាគតរបស់ខ្សែបម្រើឆ្នើម Ilkay Gundogan បន្ទាប់ពីរីករាយនឹងរដូវកាលដំបូងនៅកីឡដ្ឋាន Camp Nou ក្រោយផ្លាស់ពីក្លឹបមេឃខៀវ Manchester City ដោយមិនមានតម្លៃផ្ទេរកាលពីរដូវក្តៅឆ្នាំមុន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

រំលឹកដែរថា កីឡាករវ័យ ៣៣ឆ្នាំ គឺជាកីឡាករដ៏សំខាន់ម្នាក់របស់លោក Xavi កាលពីគាត់នៅដឹកនាំ ដែលបានបង្ហាញខ្លួន ៤៦ប្រកួត ដោយស៊ុតបញ្ចូលទីបាន ៥គ្រាប់ និង (Assists ១៣ដង) ឲ្យមិត្តរួមក្រុម។

Barcelona could be forced to sell Ilkay Gundogan less than a year after signing him

យ៉ាង​ណា​មិញ អនាគត​​របស់​គាត់ [Gundogan] ​ត្រូវ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​មន្ទិល​សង្ស័យ ដោយសារ​តែ​វិបត្តិបញ្ហា​ហិរញ្ញវត្ថុ​ក្លឹបកាតាឡាន់ ដោយកាលនោះ Barca ផ្តល់ជូនកិច្ចសន្យាត្រឹម ១ឆ្នាំ ប៉ុណ្ណេាះដើម្បីគោរពតាមបទប្បញ្ញត្តិផ្នែកហិរញ្ញវត្ថុនៅលីគប្រទេសអេស៉្បាញ Laliga នេះបើតាមសារព័ត៌មាន SPORT ចេញផ្សាយ។

İlkay Gündoğan - Player profile 23/24 | Transfermarkt

បើទោះជាយ៉ាងនេះក្តី បច្ចុប្បន្ន Gundogan មិនមានបំណងចង់ចាកចេញពីក្លឹបនោះទេ ដូច្នេះក្លឹបនឹងត្រូវកាត់បន្ថយប្រាក់ឈ្នួលរបស់គាត់ ដើម្បីឲ្យសមស្របសមាមាត្រប្រាក់ចំណាយ និងចំណូល។ ជាមួយគ្នានេះ ប្រសិន Gundogan មិនព្រមកាត់ប្រាក់ពលកម្មរបស់គាត់ទេ នោះក្លឹបនឹងត្រូវសម្រេចចិត្តដាក់លក់គាត់ជាដាច់ខាតតែម្តង។

គួរជម្រាបផងដែរថា ទេពកោសល្យកីឡាករវ័យក្មេង ដែលកំពុងទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រ មានដូចជា Gavi, Lamine Yamal និង Pau Cubarsi ជាហេតុផលមួយ ជម្រុញឲ្យក្លឹបលក់ Gundogan ផងដែរ៕

Barcelona summer signing Ilkay Gundogan "left confused" by football in La Liga after just two games

ប្រភព៖ SPORTbible

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930