
គ្រូបង្វឹកក្រុមមាន់គកបារាំងលោក Didier Deschamps បានលើកឡើងថាបញ្ហារបួសច្រមុះរបស់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe កាន់តែមានភាពប្រសើរឡើងជារៀងរាល់ថ្ងៃ មុនពេលការប្រកួតចុងក្រោយក្នុងពូល D ទល់នឹងប៉ូឡូញដែលបានធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុងពូលនេះរួចទៅហើយនោះ។លោក Deschamps បាននិយាយថា គាត់បានវិលត្រលប់មកហ្វឹកហាត់ ហើយស្នាមរបួសក៏មិនមានអ្វីគួរកត់សម្គាល់នោះដែរ។ គាត់កំពុងស៊ាំនឹងការប្រើរបាំងការពារផ្ទៃមុខ។ គាត់ពិតជាចង់ចូលលេងការប្រកួតចុងក្រោយនេះ។
Mbappe មានបញ្ហារបួសដោយបាក់ក្តោងច្រមុះក្នុងការទទួលជ័យជម្នះបើកឆាកលើអូទ្រីស ហើយបានអង្គុយលើកៅអីបម្រុងពេលប្រកួតដោយគ្មានគ្រាប់បាល់ស្មើគ្នាជាមួយនឹងហូឡង់។ទោះយ៉ាងណាខ្សែប្រយុទ្ធដែលនឹងចូលរួមជាមួយ Real Madrid នៅថ្ងៃទី ១ ខែកក្កដា ២០២៤ ដោយគ្មានតម្លៃខ្លួនរូបនេះនិងមិនតម្រូវឱ្យមានការវះកាត់ក្នុងពេលបច្ចុប្បន្ននេះទេ ប៉ុន្តែកីឡាករមានវ័យ ២៥ឆ្នាំរូបនេះត្រូវបានក្រុមគ្រូពេទ្យតម្រូវអោយពាក់របាំងការពារផ្ទៃមុខនៅពេលចូលលេងជម្រើសដំបូងវិញ។
ការពិតបារាំងបានកក់កៅអីក្នុងវគ្គ ១៦ ក្រុមចុងក្រោយកាលពីថ្ងៃចន្ទ បន្ទាប់ពីអេស្ប៉ាញបានយកឈ្នះអាល់បានី ហើយក្រុម Deschamps នឹងឈរនៅកំពូលក្នុងពូល D ប្រសិនបើពួកគេឈ្នះ ហើយហូឡង់បានត្រឹមស្មើរឺចាញ់។
ប្រភពៈ BBC

ភ្នំពេញ – ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥, ក្រុមបាល់ទាត់លីគកំពូលកម្ពុជា ភ្នំពេញក្រោនបានប្រកាសជាផ្លូវការណ៍អំពីការពន្យាពេលការប្ររកួតក្នុងក្នុងវគ្គ4ក្រុមចុងក្រោយពានរង្វាន់សម្ដេច ហ៊ុន សែន ទល់នឹងក្រុមវិសាខា ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ខែមេសាឆ្នាំ២០២៥ ដោយផ្លាស់ទៅប្រកួតនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២៥វិញ ដើម្បីបង្ហាញជាការគោរពដល់ក្រុមគូប្រជែងដែលទើបតែបាត់បង់សមាជិកជាទីស្រឡាញ់របស់ខ្លួនគឺ ទេស សម្បត្តិ ដែលបានទទួលមោរណៈភាពកាលពីយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្នំពេញក្រោន ប្រកាសផ្លាស់ប្តូរពេលវេលាប្រកួត ទល់ វិសាខា ជាការគោរពដល់គូប្រកួតដែលទើបបាត់បង់មនុស្សជាទីស្រឡាញ់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទេស សម្បត្តិ តែងតែជាកីឡាករដ៏សំខាន់សម្រាប់ក្រុមវិសាខា និងជម្រើសជាតិរាល់ពេលដែលរូបគេបង្ហាញវត្តមានឲ្យក្រុម។ ការសម្រេចចិត្តផ្លាស់ប្តូរពេលវេលាប្រកួតនេះគឺមតិរួមពីក្រុមភ្នំពេញ និងវិសាខា៕



