Close
Featured-Image
Euro ២០២៤ ស្ថិតក្នុងពូល A ! ម្ចាស់ផ្ទះអាល្លឺម៉ង់និងស្វីស កក់កៅអីវគ្គ១៦ក្រុម ក្រោយចែកគ្នាម្នាក់១ពិន្ទុ
ទំហំអក្សរ
តូច
ធំ

(អាល្លឺម៉ង់)៖ លទ្ធផល ៣ប្រកួតក្នុង ១ក្រុមនៃវគ្គសន្សំពិន្ទុប្រចាំពូល A ក្នុងពានរង្វាន់អឺរ៉ុប Euro ២០២៤ ត្រូវបានបិទបញ្ចប់នាយប់មិញនេះហើយ ខណៈម្ចាស់ផ្ទះអាល្លឺម៉ង់ និងស្វីស ឡើងទៅឈរចាំមុនគេវគ្គចាញ់-ធ្លាក់ជាបន្តទៀត។ អាល្លឺម៉ង់ បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទល់នឹងស្វីស បន្តឈរនៅកំពូលតារាងនៃពូល A ជាមួយនឹង ៧ពិន្ទុ តាមរយៈលេង ៣ប្រកួតក្នុងពូល ឈ្នះ២ និងស្មើ១ មិនដែលចាញ់។ អតីតជើងឯក Euro ៣សម័យមួយនេះ ត្រូវរង់ចាំប្រកួតខ្វែងពូលជាមួយក្រុមលេខ២ ពូល C ស្របពេលក្រុមលេខ២ ស្វីសត្រូវប៉ះក្រុមលេខ២ នៃពូល B សម្រាប់វគ្គ ១៦ក្រុមជាបន្ត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Switzerland vs Germany: Euro 2024 prediction, kick-off time, TV, live  stream, team news, odds, h2h results | Evening Standard

ជាមួយគ្នានោះដែរ ស្កុតឡេនបានបរាជ័យក្រោមថ្វីជើងរបស់ហុងគ្រី ១ទល់នឹង០ មានត្រឹម ១ពិន្ទុឈរបាតតារាង និងក្លាយជាក្រុមដំបូងគេ ដែលហាលអាវត្រឹមវគ្គចែកពូលនេះ នៅពេលហុងគ្រីមាន ៣ពិន្ទុនៅចាំអ៊ុតលទ្ធផលទាំង ៦ពូល ចំពោះក្រុមចំណាត់ថ្នាក់លេខ៣ ល្អចំនួន ៤ក្រុម ក្នុងការប្រជែងកៅអីឡើងទៅវគ្គ ១៦ក្រុមផងដែរ។

គួរបញ្ជាក់ផងថា ការប្រកួតសន្សំពិន្ទុតាមពូលនីមួយៗ នឹងបន្តធ្វើឡើងរហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ និងរកបាន ៤ក្រុមផងដែរ កក់កៅអីវគ្គបន្ទាប់ដោយស្វ័យប្រវត្តិរួមមាន អេស្ប៉ាញ និងព័រទុយហ្គាល់ រួមទាំងលទ្ធផលបញ្ចប់ពូល A មានស្វីស និងម្ចាស់ផ្ទះអាល្លឺម៉ង់៕

Switzerland vs Germany LIVE! Euro 2024 result, match stream and latest  updates today | Evening Standard

Switzerland vs Germany LIVE! Euro 2024 result, match stream and latest  updates today | Evening Standard

Switzerland vs. Germany prediction: Odds, picks, team news for Euro 2024  group stage match - DraftKings Network

អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930