
(អារ៉ាប៊ីសាអូឌីត)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ជំនាញលោក Fabrizio Romano បានអះអាងថា ខ្សែការពារវ័យ ៣៤ឆ្នាំ Nacho Fernandez របស់ម្ចាស់ក្លឹបជើងឯក UCL ១៥សម័យ Real Madrid កំពុងត្រៀមនឹងចុះហត្ថលេខាចូលរួមជាមួយក្លឹប Al Qadsiah ក្នុងក្របខ័ណ្ឌអារ៉ាប៊ីសាអូឌីត Saudi Pro League បន្ទាប់ពីបានធ្វើការពិនិត្យសុខភាពរួចរាល់កាលពីម្សិលមិញ។
គួរជម្រាបដែរថា ប្រធានក្រុម Nacho នឹងនិយាយលាគ្នាទៅកាន់អ្នកគាំទ្រ ក្រោយរួមរស់ជាមួយ Real Madrid អស់រយៈពេលជាង ២៣ឆ្នាំ។ ទន្ទឹមនឹងនេះ កុងត្រាជាមួយក្រុម Al Qadsiah នឹងមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៦ នេះបើយោងតាមព័ត៌មាន ESPN បានបញ្ជាក់។ ដោយឡែក Nacho បានរួមចំណែកឈ្នះពានរង្វាន់សរុប ២៦ ជាមួយ Real Madrid ដោយបានចូលរួមតាំងពីមានអាយុត្រឹមតែ ១១ឆ្នាំ មកម្លេស។
មិនតែប៉ុណ្ណេាះ Nacho គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំង ៥នាក់ ដូចទៅនឹង Luka Modric, Toni Kroos, Dani Carvajal និង Paco Gento ដែលឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប UCL ចំនួន ៦លើក ៕
ប្រភព៖ Fabrizio Romano & ESPN

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



