
(អាល្លឺម៉ង់)៖ ស្កុតឡេនបានធ្លាក់ចេញពីពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប Euro ឆ្នាំ ២០២៤ ក្នុងទម្រង់ដ៏គួរឱ្យសោកស្ដាយបំផុត ខណៈដែលជម្រើសជាតិហុងគ្រីបានស៊ុតយកឈ្នះនៅនាទីទី៩០+១០ ដែលជាគ្រាប់បាល់ចុងម៉ោងរបស់កីឡាករ Kevin Csoboth។ គួរកត់សម្គាល់ថា ស្កុតឡេនមានតែ១ពិន្ទុប៉ុណ្ណេាះ ក្នុងពូល A ខណៈហុងគ្រីមាន ៣ពិន្ទុ ស្របពេលម្ចាស់ផ្ទះអាល្លឺម៉ង់កក់កៅអីវគ្គ១៦ក្រុមរួចស្រេច ហើយក៏កំពុងឈរនៅកំពូលតារាងផងដែរ៕
សូមទស្សនានូវវីដេអូ highlights ខាងក្រោម៖

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



