សមរភូមិពូល D ក្នុងការប្រកួតព្រឹត្តិការណ៏ Euro ២០២៤ នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃសៅរ៏ស្អែកនេះនិងកើតមានឡើងរវាងក្រុមបិសាចទឹកក្រូចហូឡង់ និងមាន់គកបារាំងនិងប្រជែងគ្នាយក ៣ពិន្ទុមានសិទ្ធិឆ្លងទៅវគ្គ១៦ក្រុមនៅកីឡដ្ឋាន Red Bull Arena ។គួររំលឹកថាក្រុមលោក Ronald Koeman បានធ្វើការវាយបកផ្តួលក្រុមប៉ូឡូញ ២-១ ក្នុងការប្រកួតបើកឆាករបស់ពួកគេ ខណៈដែល មាន់គកបារាំងបានផ្តួលអូទ្រីសយ៉ាងលំបាក ទោះបីជាកីឡាករឆ្នើមបានរងរបួសក្តី។សម្រាប់បារាំង៦ប្រកួតចុងក្រោយឈ្នះ៣ស្មើ២និងចាញ់១ ខណៈ ហូឡង់ឈ្នះ៥ចាញ់តែ១ទេ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
១.ប្រវត្តិជួបគ្នា
៩លើកចុងក្រោយបារំាងឈ្នះ៨ដងនិងចាញ់តែ១លើកគត់គឺនៅឆ្នាំ២០០៨។
ជួបគ្នា១៧ដងចុងក្រោយ
២.ពត៌មានក្រុមភ្ញៀវ(ហូឡង់)
Brian Brobbey នៅតែជាការព្រួយបារម្ភអំពីរបួសសម្រាប់ Ronald Koeman ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVerbruggen; Dumfries, De Vrij, Van Dijk, Ake; Schouten, Veerman; Simons, Reijnders, Gakpo; Depay
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមភ្ញៀវ(បារាំង)
Kylian Mbappe បានរងរបួសបាក់ច្រមុះរបស់គាត់ក្នុងការប្រកួតបើកឆាកកាលពីថ្ងៃចន្ទទល់នឹងអូទ្រីស ហើយនិងត្រៀមចូលប្រកួតក្នុងនាមកីឡាករបម្រុង រឺអាចចូលលេងជម្រើសដំបូងតែនៅពាក់របាំងមុខ ។ដូជ្នេះប្រសិនMbappe អវត្ដមានលោក Didier Deschamps អាចដាក់អោយ Bradley Barcola កីឡាករក្លឹង PSG ចូលលេងជំនួសប្រធានក្រុមរបស់គាត់ នៅផ្នែកខាងឆ្វេងនៃតំបន់ប្រយុទ្ធ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMaignan; Kounde, Saliba, Upamecano, Hernandez; Kante, Rabiot; Dembele, Griezmann, Thuram; Giroud
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺហូឡង់ ១:២បារាំង
ប្រភព:whoscored &&sportsmole&rsssf.org