
សហព័ន្ធកីឡាបាល់ទាត់បារាំងហៅកាត់ថា FFF បាននិយាយថា ប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbappe នៅមិនទាន់ប្រាកដច្បាស់ថារូបគេនិងអាចចូលលេងក្នុងការប្រកួតព្រឹត្តការណ៏ Euro ២០២៤ ទល់និងក្រុមបិសាចទឹកក្រូចហូឡង់នាថ្ងៃសុក្រនៅទីក្រុង Leipzig បាននៅឡើយនោះទេ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមរូបនេះបានជួបបញ្ហារបួសបាក់ក្តោងច្រមុះក្នុងជ័យជម្នះ ១-0 លើអូទ្រីសកាលពីថ្ងៃចន្ទ។ ទោះយ៉ាងណាសហព័ន្ធបានបញ្ជាក់ថាការធ្វើបច្ចុប្បន្នភាពនិងត្រូវធ្វើឡើងសាជាថ្មីពីស្ថានភពរបួសរបស់កីឡាករវ័យ ២៥ឆ្នាំរូបនេះនៅថ្ងៃព្រហស្បត្ត៏ស្អែកនេះ។
គួររំលឹកថា Mbappe បានប៉ះទង្គិចដោយរងរបួសជាមួយនិងស្មារបស់កីឡាករ Kevin Danso សម្រាប់ការប្រកួតក្នុងទីក្រុង Duesseldorf ។ Mbappe ដែលនៅមិនទាន់រកបានគ្រាប់បាល់សម្រាប់ការប្រកួតព្រឹត្តការណ៏ Euro ២០២៤នៅឡើយ ប៉ុន្តែបានរួមចំណែកធ្វើអោយបាល់ចូលទីក្រុមអូទ្រីស បន្ទាប់ពីស៊ុតប៉ះកីឡាករ Maximilian Woeber ត្រូវបានសង្គ្រោះនៅលើទីលាន មុនពេលត្រូវបង្ខំចិត្ត ដាក់អោយកីឡាករ Olivier Giroud ប្តូរចូលដោយនៅលើអាវរបស់គេមានប្រឡាក់ទៅដោយស្នាមឈាម។ ទោះយ៉ាងណាសហព័ន្ធក៏បានបញ្ជាក់ប្រាប់បន្ថែមផងដែរថា Mbappe នឹងមិនតម្រូវឱ្យមានការវះកាត់នៅពេលនេះភ្លាមទេ ប៉ុន្តែអនាគតសមាជិកថ្មីរបស់ក្រុម Real Madrid នឹងត្រូវពាក់របាំងមុខការពារនៅពេលដែលគាត់ប្រាកដថានិងចូលលេងសម្រាប់ការប្រកួតបន្ទាប់ពីការព្យាបាល។លោក Didier Deschamps គ្រូបង្វឹកក្រុមមាន់គកបារាំងធ្លាប់បានបានបញ្ជាក់ផងដែរក្រោយចប់ការប្រកួតជាមួយអូទ្រីសថាៈស្ថានភាពសុខភាពច្រមុះរបស់គាត់មិនល្អទេ។ វាហាក់បីដូចជារឿងមួយដែលកំពុងប្រឈមដ៏ស្មុគស្មាញដូច្នេះដែរ។
ប្រភព:Besoccer

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



