Close
ads Featured-Image
អ្នកគាំទ្រពេញចិត្តនូវអ្វីដែល CR7 បានធ្វើខណៈ Portugal បំបាក់ Czechia នៅចុងតង់
ទំហំអក្សរ
តូច
ធំ

(អាល្លឺម៉ង់)៖ ខ្សែប្រយុទ្ធឆ្នើមដ៏មានឥទ្ធិពល Cristiano Ronaldo បានចាប់ផ្តើមការប្រកួតបើកឆាកនៅពូល F ក្នុងពាន Euro ២០២៤ តំណាងប្រទេសព័រទុយហ្គាល់ ដោយក្លាយជាកីឡាករដែលមានវ័យចំណាស់ជាងគេទី២ ក្នុងប្រវត្តិសាស្ត្រនៃការប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៏ធំរបស់ទ្វីបអឺរ៉ុបឆ្នាំនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

គួរជម្រាបដែរថា អ្នកគាំទ្រពេញចិត្តនឹងអ្វីដែល CR7 បានធ្វើភ្លាមៗ បន្ទាប់ពីព័រទុយហ្គាល់បានយកឈ្នះទៅលើប្រទេសឆេកក្នុងលទ្ធផល ២:១ នៅ Euro ២០២៤។ ទន្ទឹមនឹងនោះ គាត់[Ronaldo] បានរត់ទៅអបអរនូវគ្រាប់បាល់ជ័យជម្នះក្នុងនាទី៩២ ដែលជាគុណសម្បត្តិរបស់កីឡាករ Francisco Conceicao ហើយវាក៏ជាគ្រាប់បាល់ដំបូងរបស់គេផងដែរ។ ជាមួយគ្នានេះ កីឡាករវ័យ ៣៩ឆ្នាំ គឺជាកីឡាករដំបូងគេដែលបានបង្ហាញខ្លួនក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបចំនួន៦ផ្សេងគ្នា៕

Cristiano Ronaldo and Francisco Conceicao celebrates Portugal's 2-1 win over Czechia at Euro 2024 (

ប្រភព៖ SPORTbible

អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930