
បរទេស: ខ្សែប្រយុទ្ធឆ្នើមររបស់ក្លឹបអ្នកមានអារ៉ាប់នៅប្រទេសបារាំង Kylian Mbappe បានទាត់បញ្ចូលទី៥គ្រាប់ម្នាក់ឯងក្នុងជំនួបដែល PSG បានយកឈ្នះលើក្រុមលំដាប់ទី៦ របស់ប្រទេសបារាំងគឺPays de Cassel។
ក្លឹប Pays de Cassel គឺជាក្លឹបមួយស្ថិតក្នុងភូមិ Flanders របស់ប្រទេសបារាំង, ជាប់ព្រំប្រទល់នឹងប្រទេសប៊េហ្សិក, ដោយពួកគេបានយកឈ្នះចំនួនបីលើកលើក្រុមក្នុងតំបន់រហូតមានកៅអីមកប៉ះជើងខ្លាំងនៅលីគ Ligue 1 គឺ PSG។
ប្រធានក្រុមរបស់ Pay de Cassel ដែលជាផ្នែកដ៏សំខាន់ដែលបានជួយដល់ក្រុមខ្លួនឡើងមកដល់វគ្គនេះបានសារភាពថា គាត់ពិតជាមិនហ៊ានធ្វើការស្លាយ រឺក៏ប៉ះទង្គិចធ្ងន់ធ្ងរដល់ Kylian Mbappe ឡើយ ដោយសារតែគាត់ខ្លាចតែខ្សែប្រយុទ្ធរូបនេះ ត្រូវអវត្តមានពេលប៉ះក្រុមខ្លាំង Bayern Munich នៅវគ្គ១៦ ក្រុមពានរង្វាន់ UEFA Champion League។

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



