លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងបានបញ្ជាក់ថាៈ ប្រធានក្រុមកីឡាករ Kylian Mbappe គឺមិនមែនជាតម្រុយល្អនោះទេ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះជួបបញ្ហារបួសបាក់ខ្ទង់ច្រមុះក្នុងការទទួលជ័យជម្នះ ១-០ លើអូទ្រីសកាលពីថ្ងៃចន្ទ ខណៈគ្រាប់បាល់នោះជាការស៊ុតចេញពីជើងរបស់ Mbappe ហើយប៉ះកីឡាករMax Wober ធ្វើអោយចូលទីខ្លួនឯងតាំងតែពីនាទីទី ៣៨មកម្លេះ។។ ថ្លែងទាក់ទងបញ្ហានេះលោក Philippe Diallo ប្រធានសហព័ន្ធបាល់ទាត់បារាំងបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Duesseldorf ថា Mbappe មិនតម្រូវឱ្យមានការវះកាត់ ប៉ុន្តែទំហំនៃរបួសរបស់គាត់នៅមិនទាន់ដឹងនៅឡើយទេ។ Mbappe មានកំនត់ត្រារកបានគ្រាប់បាល់នៅព្រឹត្តិការណ៏ធំៗដូចជា World Cup ចំនួន ១២ លើកនឹងចូលរួមជាមួយ Real Madrid នៅរដូវក្តៅនេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សDeschamps ត្រូវបានសួរថាតើគាត់អាចខកខានការប្រកួតបន្ទាប់របស់ពួកគេជាមួយហូឡង់នៅថ្ងៃសុក្រដែរឬទេ។គ្រូបង្វឹករូបនេះបានបញ្ជាក់ថា: ខ្ញុំមិនឆ្លើយតបនិងការសាកសួរនេះទេ ប៉ុន្តែខ្ញុំអាចនិយាយបាន ថាគាត់នៅតែជម្រុញក្រុមអោយមានភាពខ្លាំង។ ប្រសិនគាត់អវត្តមាននោះយើងនិងខិតខំប្រយុទ្ធដោយគ្មានរូបគាត់។
កីឡាករឆ្នើម Mbappe វ័យ២៥ឆ្នាំ បានរងរបួសច្រមុះក្រោយហក់តែតបាល់បុកនិងស្មាកីឡាករ Kevin Danso ទោះយ៉ាងណាម្ចាស់ស្បែកជើងមាស World Cup ២០២២ បានទទួលការព្យាបាលនៅលើទីលានដោយមានឈាមជាច្រើននៅលើផ្ទៃមុខច្រើនពេកក៏ត្រូវគ្រូបង្វឹកសម្រេចដាក់កីឡាករ Olivier Giroud ប្តូរចូលជំនួសវិញ។Mbappe មានកំនត់ត្រាស៊ុតបញ្ចូលទី ៤៧គ្រាប់ក្នុងការបង្ហាញខ្លួន ៨០ លើកនិងនៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់បារាំងដែលចង់ឈ្នះពាននេះជាលើកទី៣។
ប្រភព: BBC
វីដេអូ: