ស្លូវ៉ាគីបានបង្កើតប្រវត្តិសាស្រ្តដ៏ល្អមួយជាមួយជំហ៊ានប្រឡូកក្នុងព្រឹត្តិការណ៏ប្រកួត ទ្វីបអឺរ៉ុបជាមួយនឹងជ័យជម្នះរបស់ពួកគេលើក្រុមជើងខ្លាំងចំណាត់ថ្នាក់លេខ៣ពិភពលោក (FIFA Ranking) បែលហ្ស៊ិក ក្នុងលទ្ធផល១ទល់និង០។ ទោះបីជាបែលហ្សិកត្រូវបានព្យាករណ៏ថានិងធ្វើដំណើរទៅយ៉ាងរលូន ប៉ុន្តែការប្រកួតនៅក្នុងទីក្រុងFrankfurt មិនបានដូចការរំពឹងទុកនោះទេ ខណៈក្រុមដែលមានចំណាត់ថ្នាក់លេខ ៤៨ របស់ពិភពលោកបានផ្តល់មេរៀនជូរចត់ដល់ការប្រកួតបើកឆាកនេះ ដល់ក្រុមលំដាប់កំពូលពិភពលោកទៅវិញ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស



ការពិតឱកាសនៃការគ្រប់គ្រងបាល់របស់បែលហ្សិកមានច្រើន ក្រោយការនាំមុខមុនដោយកីឡាករ Ivan Schranz នៅនាទីទី៧សម្រាប់ស្លូវើនៀ ប៉ុន្តែគ្រាប់បាល់ខ្ជះខ្ជាយជាច្រើនគ្រាប់ រួមទាំងគ្រាប់បាល់ចូលទី២គ្រាប់របស់ Romelu Lukaku ត្រូវបានបដិសេធដោយវីដេអូអាជ្ញាកណ្តាល (VAR)នៅនាទីទី៥៦ដោយចាត់ទុកជាបាល់ Offside និង នាទីទី៨៦អាជ្ញាកណ្តាលលោក Halil Umut Meler មិនអនុញ្ញាតឱ្យបាល់ចូលទីដោយសារបាល់ប៉ះដៃកីឡាករ Lois Openda មុនពេល Lukuku ស៊ុតបានបញ្ចូលទីយ៉ាងល្អនោះ។
ប្រភព:BBC
