
បែលហ្ស៊ិក និងស្លូវ៉ាគី នឹងត្រូវធ្វើការប្រកួតយុទ្ធនាការ Euro ២០២៤ របស់ពួកគេពូលគេក្នុងពូល E នៅវេលាម៉ោង ១១យប់ថ្ងៃចន្ទ ជាមួយនឹងការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍នៅកីឡដ្ឋាន Frankfurt Arena ។គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Domenico Tedesco និងដឹកនាំធ្វើការប្រកួតសម្រាប់ក្រុមដែល៦ប្រកួតចុងក្រោយ ឈ្នះ៤ស្មើ២ សម្រាប់ក្រុមបែលហ្សិក ខណៈ Slovakia ឈ្នះ៤ស្មើ១និង ចាញ់១ សម្រាប់ការប្រកួត៦លើកចុងក្រោយ។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៣ដងចុងក្រោយបែលហ្សិកឈ្នះ១ស្មើ២ និងជាការប្រកួតមិត្តភាពប៉ុណ្ណោះ ខណៈការប្រកតនេះជាលើកទី១សម្រាប់ពួគគេទាំងពីរ។
២.ពត៌មានក្រុមបែលហ្សិក(ក្រុមភ្ញៀវ)
គ្មានវត្តមានអ្នកចាំទីជើងចាស់ Thibaut Courtois ក្នុងក្រុមកីឡាករ Koen Casteels រំពឹងថានិងបង្ហាញខ្លួនចូលលេង ខណៈខ្សែការពារទាំងបី Arthur Theate, Jan Vertonghen និង Thomas Muenier សុទ្ធតែនៅមិនទាន់ច្បាស់ ទោះបីជាអាចជាសះស្បើយទាន់ពេលក៏ដោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCasteels; Faes, Witsel, De Cuyper; Castagne, Mangala, Onana, Doku; Trossard, De Bruyne; Lukaku
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៣.ពត៌មានក្រុមស្លវ៉ាគី(ភ្ញៀវ)
ខ្សែការពារកណ្តាល Denis Vavro គឺជាការសង្ស័យសម្រាប់ស្លូវ៉ាគី មុនពេលការប្រកួតដំបូងនៃ Euro 2024 របស់ពួកគេ។Francesco Calzona នៅមិនទាន់ប្រាកដទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDubravka; Pekarik, Vavro, Skriniar, Hancko; Kucka, Lobotka, Duda; Schranz, Bozenik, Haraslin
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ បែលហ្សិក២ :១ ស្លូវើនៀ

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



