Close
Featured-Image
មិនមែនអាល្លឺម៉ង់​ អេស៉្បាញ ឬ ម្ចាស់ជើងឯកអ៊ីតាលី! លោក Ferdinand ថាក្រុម៣នេះអាចឈ្នះពាន Euro ២០២៤
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ អតីតខ្សែការពាររបស់ក្រុមបិសាចក្រហម Manchester United គឺលោក Rio Ferdinand បានលើកយកឈ្មោះក្រុមជម្រើសជាតិ៣ ដែលអាចប្រកួតប្រជែង ដើម្បីដណ្តើមពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបយ៉ូរ៉ូឆ្នាំ ២០២៤ ក្នុងនាមអាឡឺម៉ង់ជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ថាការ​ប្រកួតព្រឹត្តការណ៍បាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ដែលប្រារព្ធធ្វើឡើងរៀងរាល់ ៤ឆ្នាំ ម្តងនេះបាន​ចាប់​ផ្តើមដំណើរការប្រកួត​តាំងពី​ថ្ងៃ​សុក្រ ទី១៤ ខែមិថុនា ពោលគឺមានរយៈពេល១ខែពេញ ខណៈ​មានវត្តមានប្រទេសចូលរួមប្រកួតគឺមកពី ២៤ប្រទេស ចែកចេញជា ៦ពូល ស្របពេលវគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ត្រូវធ្វើឡើងនៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ២០២៤ ខាងមុខ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man Utd news: Rio Ferdinand not ruling out Old Trafford return in director of football role | Goal.com

គួររំលឹកថាក្រុមការពារតំណែងជើងឯកអ៊ីតាលី​ ដែលបាន​យក​ឈ្នះ​អង់គ្លេស​ដោយ​បាល់​ប៉េណាល់ទី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Euro ២០២០ បានឆ្លងកាត់វគ្គជម្រុះមកកាន់ព្រឹត្តការណ៍ Euro ២០២៤ បានយ៉ាងលំបាក។ ថ្លែង​ប្រាប់គ្រូ​បង្វឹកក្រុមជម្រើសជាតិ​ព័រទុយហ្គាល់ លោក Roberto Martinez នៅ​លើបណ្តាញទំនាក់ទំនងដ៏ធំរបស់ពិភពលោកគឺ YouTube ដោយបុរសសញ្ជាតិអង់គ្លេសរូបនេះបានលើកឡើងយ៉ាងដូច្នេះថា៖ « ខ្ញុំ​ចង់​ជូនពរ​អ្នក និង ក្រុមជម្រើសជាតិ ​ឲ្យមាន​សំណាង​ល្អ​សម្រាប់​ការ​ប្រកួត។ ខ្ញុំ​សង្ឃឹម​ថា​អ្នក​ធ្វើ​បាន​ល្អហើយ​បន្ទាប់ពីព័រទុយហ្គាល់ ខ្ញុំជឿថា​អង់គ្លេស និងបារាំង ជាក្រុមដែលនឹងអាចឈ្នះព្រោះខ្ញុំ​មិន​ឃើញមានក្រុមណាផ្សេងនោះឡើយ»៕

FIFA World Cup 2022 matches today: Cristiano Ronaldo's Portugal face Morocco, France take on England in quarterfinal; venue, timings & more | Football News, Times Now

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930