

ក្នុងនាមម្ចាស់ផ្ទះក្រុមឥន្រ្ទីយ៏ដែកអាល្លឺម៉ង់បានចាប់ផ្តើមប្រកួតបើកឆាកដ៏ល្អមួយក្នុងដណ្តើមជើងឯកអឺរ៉ុបក្នុងផ្ទះរបស់ពួកគេ ដោយការលត់ក្រុមភ្ញៀវស្កុតឡេន ៥ទល់និង១ និងបានធ្វើឲ្ពួពួកគេមានក្តីស្រមៃចង់ឈ្នះពានកំពូលរបស់ពួកគេម្តងទៀត។ការរំពឹងទុកនៃព្រឹត្តិការណ៍ Euro ២០២៤ និងជាការៀបចំឡើងរៀងរាល់៤ឆ្នាំម្តងហាក់មានកម្រិតនៅឡើយសម្រាប់ម្ចាស់ផ្ទះ បើទោះបីជាម្ចាស់ជើងឯកអឺរ៉ុបបីសម័យកាល និងជាមហាអំណាចមួយក្នុងពិភពបាល់ទាត់ដ៏យូរធ្វើជាម្ចាស់ផ្ទះប៉ុន្តែអាឡឺម៉ង់ពិតជាគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការផ្តល់មេរៀនដ៏ជូរចត់មិនធ្លាប់មានដល់គុបដិបក្សនេះ។

Florian Wirtz, Jamal Musiala និងបាល់ពិន័យ Kai Havertz បានជួយឱ្យក្រុមរបស់ Julian Nagelsmann នាំមុខក្នុងតង់ទីទី១រហូដល់ទៅ ៣-០ ខណៈកីឡាករ Ryan Porteous ត្រូវបានបណ្តេញចេញសម្រាប់ស្កុតឡែន នៅតង់ទី២។អាល្លឺម៉ង់បន្តនាំំមុខបន្ថែមទៀតដោយកីឡាករ Niclas Fullkrug សម្រាប់គ្រាប់ទី៤ ។ទោះយ៉ាងណាខ្សែការពារ Antonio Rudiger បានលួងចិត្តស្កុតឡេន១គ្រាប់ដោយ បាល់ធ្វើអោយចូលទីខ្លួនឯងមុនពេល Emre Can បន្ថែមគ្រាប់បាល់ចុងក្រោយ។
ប្រភព:BBC
វីដេអូៈ

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]



