
ខ្សែការពារកណ្តាលក្រុមជម្រើសជាតិអង់គ្លេសកីឡាករ John Stones បានវិលត្រលប់មកហ្វឹកហាត់វិញហើយជាមួយមិត្តរួមក្រុមបន្ទាប់ពីជាសះស្បើយពីជំងឺ។កីឡាករឆ្នើមរបស់ក្រុមមេឃខៀវ Man.City បានចំណាយពេលកាលពីថ្ងៃពុធដោយស្នាក់នៅក្នុបន្ទប់តែម្នាក់ឯងក្នុងសណ្ឋាគារមួយដើម្បីការពារការរីករាលដាលនិងឆ្លងមេរោគដល់មិត្តរួមក្រុមរបស់គាត់។
គួរកត់សម្គាល់ថា Stones គឺជាកីឡាករដែលបានជាប់ឈ្មោះសម្រាប់ក្រុមតោកំណាចអង់គ្លេសទាំង ២៦នាក់ដើម្បីចាប់ផ្តើមយុទ្ធនាការប្រកួត Euro ២០២៤ របស់ពួកគេទល់នឹងស៊ែប៊ីក្នុងទីក្រុង Gelsenkirchen ប្រទេសអាល្លឺម៉ង់នៅថ្ងៃអាទិត្យ។ទោះយ៉ាងណាអតីតកីឡាករ Eveton រូបនេះបានចូលលេងពេញម៉ោង ៩០ នាទីតែមួយដងប៉ុណ្ណោះក្នុងរយៈពេល ២ ខែចុងក្រោយនេះ និងបានចូលលេង ៤៥នាទីនៃការចាញ់ការប្រកួតកម្ដៅសាច់ដុំចុងក្រោយរបស់អង់គ្លេសពេលចាញ់អ៊ីស្លង់កាលពីថ្ងៃសុក្រ។ផ្ទុយទៅវិញ Stoneបានដើរតួនាទីសំខាន់សម្រាប់អង់គ្លេសក្នុងការប្រកួតធំៗចំនួនបីកន្លងមក។ចំណែកឯ Harry Maguire ដែលជាដៃគូនៅតំបន់ការពារកណ្តាលរបស់ Stones នឹងខកខានការប្រកួតព្រឹត្តការណ៏រយៈពេល ៤ឆ្នាំម្តងនេះ ដោយសាររតែរបួសកំភួនជើង។
អង់គ្លេសត្រូវប៉ះដាណឺម៉ាកនៅថ្ងៃទី ២០ ខែមិថុនា និងស្លូវេនីនៅថ្ងៃទី ២៥ ខែមិថុនា ក្នុងការប្រកួតពូល C ។

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]