
អនុប្រធានក្រុមអធិរាជស Real Madrid កីឡាករ Dani Carvajal កំពុងតែធ្វើការបន់ស្រន់ដោយសង្ឃឹមថាមិត្តរួមក្រុមថ្មី Kylian Mbappe និងមិនបង្ហាញទម្រង់លេងល្អបំផុតសម្រាប់ការប្រកួតព្រឹត្តិការណ៏ពានរង្វាន់ទ្វីបអឺរ៉ុបដែលធ្វើឡើងរៀងរាល់ ៤ឆ្នាំម្តងគឺ Euro 2024 នោះឡើយ។ខ្សែការពារស្លាបស្តាំCarvajal ត្រូវបានដកស្រង់ដោយគេហទំព័រ Marca ថាៈ ខ្ញុំពិតជាប្រាថ្នាអោយគាត់ [Mbappe] ធ្វើមិនបានល្អនោះទេ ប៉ុន្តែគាត់នឹងគួរតែក្លាយជាកីឡាករដែលល្អបំផុតសម្រាប់ពួកយើងចាប់ពីខែសីហាតទៅវិញ។Carvajal បច្ចុប្បន្នមានវ័យ ៣២ឆ្នាំ បានលើកឡើងយ៉ាងដូច្នេះថាៈ Mbappe គឺជាកីឡាករលំដាប់ថ្នាក់ពិភពលោក។ កីឡាករល្អបំផុតត្រូវតែលេងក្នុងក្រុមល្អបំផុត។
ការពិតមជ្ឈដ្ឋានបាល់ទាត់បានមើលឃើញថា Carvajal បានបង្ហាញពីឥរិយាបថបែបនេះ គឺព្រោះតែរូបគេមិនចង់ឃើញ Mbappe និងដើរតួជាឧបសគ្គក្នុងការបំផ្លាញឱកាសក្រុមជើងឯកEuro ៣សម័យកាល អេស្ប៉ាញក្នុងការឈ្នះពានកំពូលទ្វីបអឺរ៉ុបនោះទេ។ទោះបីជាយ៉ាងនេះ ការពិតក្រុមទាំងពីរមិនស្ថិតក្នុងពូលជាមួយគ្នាទេខណៈ អេស្បាញស្ថិតក្នុងពូល មិនមែនជាគូប្រជែងដ៏ធំបំផុតរបស់អេស្ប៉ាញនៅឡើយទេ។ ពួកគេត្រូវតែយកឈ្នះអ៊ីតាលី អាល់បានី និងក្រូអាតនៅគ្រុប A ជាមុនសិនមុនពេលរង់ចាំមើលថាពួកគេនិងជួបគ្នានៅវគ្គខ្វែងពូលរឺយ៉ាងណាប្រសិនក្រុមទាំងពីរឆ្លងផុតវគ្គជម្រុះចែកពូលនោះ?
ប្រភពៈTribuna
វីដេអូ: Mappe បង្ហាញខ្លួនអោយក្រុមជម្រើសជាតិ
វីដេអូៈ Mbappe បង្ហាញខ្លួនអោយ PSG

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



