កីឡាករជើងចាស់ពោរពេញទៅដោយបទពិសោធន៏សញ្ជាតិអាឡឺម៉ង់ Toni Kroos បានលើកឡើងថារូបលោកមានក្តីសុបិន្តចង់លើកពាន Euro ២០២៤ ជាមួយក្រុមជម្រើសជាតិនៅទឹកដីកំណើតខ្លួនឯងជាការតបស្នងសងគុណ ។ការពីតរយៈកាលកន្លងទៅរយៈពេលជាង២ទសវត្ស ខ្សែបម្រើដ៏មានឥទ្ធិពល ធ្លាប់បានជួយអោយក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់ឈ្នះពាន World Cup ២០១៤ និង ទើបតែជួយក្រុមអធិរាជស Real Madrid លើកពានក្របខណ្ឌ UCL ជាលើកទី ៦ បន្ទាប់ពី Real Madrid យកឈ្នះ Borussia Dortmund ២-0 កាលពីខែមិថុនា។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សKroos បច្ចុប្បន្នមានវ័យ ៣៤ឆ្នាំ បានលាលែងពីក្រុមជម្រើសជាតិក្រោយពីអាឡឺម៉ង់បានធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុមពានរង្វាន់ Euro ២០១៦នៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០២១ ប៉ុន្តែដោយសារតែទេពកោសល្យ និងបច្ចេកទេសដឹកនាំក្រុមដ៏សំបូរបែប ទើបធ្វើអោយអ្នកចាត់ការវ័យក្មេងលោក Julian Nagelsmann កោះហៅអតីតកីឡាករ Bayern Munich មកជួយក្រុមជម្រើសជាតិវិញក្នុងខែកុម្ភៈឆ្នាំនេះ។
សម្រាប់ Kross ដែលបានចាប់ផ្តើមអាជីពរបស់គាត់នៅក្លឹប Bayern Munich មុនពេលផ្លាស់ទៅក្លឹប Real Madrid បានឈ្នះពានស្ទើរតែទាំងអស់ក្រៅពីពានរង្វាន់ Euros ទោះយ៉ាងណាម្ចាស់ផ្ទះអាឡឺម៉ង់ត្រូវប៉ះស្កុតលែននៅទីក្រុងមុយនិចនៅថ្ងៃសុក្រឈានចូលថ្ងៃសៅរ៏វេលាម៉ោង២ទាបភ្លឺក្នុងការប្រកួតបើកឆាកពូល A។
ម្ចាស់ជើងឯកទ្វីបអ៊ឺរ៉ុបបីសម័យកាលអាល្លឺម៉ង់បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតក្នុងឆ្នាំ ២០១៦ ប៉ុន្តែចាប់តាំងពីពេលនោះមកការប្រកួតសំខាន់ៗនៅលើឆាកអន្តរជាតិ ពួកគេធ្វើមិនបានល្អទេ ជាក់ស្តែងដូចជាធ្លាក់ចេញត្រឹមវគ្គជម្រុះត្រៀមចែកពូលនៅព្រឹត្តការណ៏ World Cup ២០១៨ នៅប្រទេសរុស្ស៊ី និងជាលើកដំបូងក្នុងរយៈពេល ៨០ ឆ្នាំ មុនពេលជួបជោគវាសនាដូចគ្នានៅព្រឹត្តការណ៏FIFA World Cup ឆ្នាំ ២០២២ និង Euro 2020ដូច្នេះដែរ។
ប្រភព: Besoccer
វីដេអូ: