
(បរទេស)៖ ខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo ស៊ុតបញ្ចូល ២គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ផ្តួលទៅលើគូប្រជែងគឺសាធារណរដ្ឋអៀរឡង់ ៣ទល់នឹង០ ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីរាត្រីឆ្លងចូលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)។
បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ២គ្រាប់បន្ថែមនេះដែរ បានធ្វើឱ្យកីឡាករវ័យ ៣៩ឆ្នាំ រកបាន ១៣០គ្រាប់ ដោយជាមួយនឹងជម្រើសជាតិព័រទុយហ្គាល់ ក្រោយចូលលេងបាន ២០៧ប្រកួត តាមពីក្រោយដោយកីឡាករអ៊ីរ៉ង់ Ali ដែលរកបានត្រឹមតែ ១២៨គ្រាប់ ប៉ុណ្ណោះ។
ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Estadio Municipal de Aveiro ដែលជា ១ប្រកួតមិត្តភាពចុងក្រោយ មុនពេលលោក Roberto Martinez ដឹកនាំព័រទុយហ្គាល់ហោះទៅអាល្លឺម៉ង់ ដើម្បីចូលរួមប្រកួតពានរង្វាន់អឺរ៉ុប European Championship ២០២៤ អតីតក្រុមជើងឯកអឺរ៉ុប ឆ្នាំ២០១៦ មួយនេះលេងឈ្នះ២ និងចាញ់១ ក្នុងចំណោម ៣ប្រកួត កំដៅសាច់ដុំ។
ជាមួយនឹងប្រកួតនោះដែរ ខ្សែប្រយុទ្ធ Joao Felix ដែលត្រូវបានជ្រើសរើសចេញពីក្លឹប FC Barcelona ជាអ្នករកបានគ្រាប់បាល់បើកឆាកនៅនាទី១៨ មុនពេល Ronaldo ដែលកំពុងប្រកបអាជីពនៅក្លិប Al-Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតធ្វើបាន ២គ្រាប់ គម្លាតត្រឹមតែ១០នាទីពីគ្នាប៉ុណ្ណោះ នៅមុនពេលប៉ះសាធារណរដ្ឋឆែកនៅថ្ងៃបើកឆាក Euro ២០២៤ នាថ្ងៃទី១៨ ខែមិថុនាខាងមុខ។ តាមរយៈជ័យជម្នះនេះដែរ វាបានក្លាយជារសៀលដ៏លំបាកសម្រាប់អៀរឡង់ ដែលបានរងបរាជ័យជាលើកទី២ ផងដែរ ស្ថិតការដឹកនាំដោយគ្រូបង្វឹកស្តីទី គឺលោក John O’Shea៕
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



