
(អេស៉្បាញ)៖ យោងតាមកាសែត Daily Mail បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹបយក្សនៅប្រទេសអេស៉្បាញ Atletico Madrid លោក Diego Simeone នៅតែបង្ហាញកោតសរសើរ និងពេញចិត្តចំពោះសមត្ថភាពខ្សែបម្រើ Pierre-Emile Hojbjerg របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ដោយចង់ចុះហត្ថលេខានាំយកមករួមទ្រនំនៅរដូវក្តៅនេះ។
រំលឹកដែរថា កីឡាករវ័យ ២៨ឆ្នាំ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ Atletico កាលពីឆ្នាំមុន ប៉ុន្តែការផ្ទេរបានបរាជ័យ។ ងាកមកបច្ចុប្បន្នវិញ AT Madrid កំណត់ចង់បានរូបគេយ៉ាងខ្លាំង ដើម្បីពង្រឹងក្រុមនៅមុនរដូវកាល ២០២៤/២៥ មកដល់។ គួរជម្រាបដែរថា Spurs នឹងសុខចិត្តចែកផ្លូវជាមួយ Hojbjerg ប្រសិន AT Madrid ដេញថ្លៃលើសចាប់ពី ១០លានផោន ឡើងទៅ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



