
(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ឲ្យដឹងច្បាស់ៗថា ក្លឹបបិសាចក្រហម Manchester United បានសម្រេចចិត្ត ១០០% ក្នុងការលក់ខ្សែប្រយុទ្ធស្លាប Jadon Sancho នៅរដូវក្តៅនេះ ដោយមិនមានអ្វីជាការសង្ស័យទៀតនោះឡើយ។
ជម្រាបដែរថា Man United បានស្នើសុំទៅកាន់ក្លឹប Borussia Dortmund ដែល Sancho កំពុងលេងខ្ចីជើងនៅទីនោះ ឲ្យចំណាយតម្លៃទិញផ្តាច់កុងត្រាចាប់ពី ៤០លានផោន ដែលជាតម្លៃដំបូងក្នុងការចុះហត្ថលេខាទិញយកជាអចិន្ត្រៃយ៍តែម្តង នេះបើយោងតាមសារព័ត៌មាន BBC ។ ដោយឡែកកីឡាករវ័យ ២៤ឆ្នាំ បានជួយ Dortmund ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ២០២៣/២៤ ប៉ុន្តែសោកស្តាយក្រោមថ្វីជើងក្រុមអធិរាជស Real Madrid ។
រំលឹកដែរថា Sancho បានមកទ្រនំជាមួយ Man Utd កាលពីឆ្នាំ ២០២១ ដោយមានតម្លៃផ្ទេរ ៧៣លានផោន ខណៈបច្ចុប្បន្ននៅសល់កិច្ចសន្យារយៈពេល ២ឆ្នាំ នៅ Old Trafford ។ ស្របពេលជាមួយគ្នានេះ ក្លឹប Dortmund ចង់បានខ្សែប្រយុទ្ធជួរមុខសញ្ជាតិអង់គ្លេសរូបនេះ ឲ្យបន្តស្នាក់នៅជួយខ្លួនយ៉ាងហោចណាស់ជាកីឡាករខ្ចីជើង១រដូវកាលបន្ថែមទៀត៕
ប្រភព៖ BBC & Fabrizio Romano

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



