សមត្ថភាពដ៏អស្ចារ្យរបស់កីឡាករ ២ រូបនេះជម្រុញឲ្យប្រធានក្លឹប Barca ចង់ចុះហត្ថលេខាយកមកពង្រឹងក្រុម
ទំហំអក្សរ
តូច
ធំ
(អេស៉្បាញ)៖ ប្រធានក្លឹបកាតាឡាន់ Barcelona លោក Joan Laporta បាននិយាយថាក្លឹបកំពុងចូលប្រឡូកនៅក្នុងទីផ្សារដោះដូរកីឡាករ សម្រាប់យកមកបំពេញតួនាទីខ្សែបម្រើ-ការពារស្លាប និងខ្សែការពារកណ្តាល ខណៈកីឡាករដែលក្រុមចំណាត់ថ្នាក់លេខ២ រដូវកាលចាស់នៅក្របខណ្ឌ La Liga គឺសម្លឹងចង់នាំយកមករួមក្រុមនោះមានដូចជា៖
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
- ទី១៖ គឺកីឡាករអន្តរជាតិអាឡឺម៉ង់ Joshua Kimmich របស់ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ដែលមានវ័យ២៩ឆ្នាំ ដែលរូបគេអាចលេងតួនាទីការពារស្លាបស្តាំ និងលេងនៅតំបន់បម្រើកណ្តាលបានផងដែរ។
- ទី២៖ គឺខ្សែការពារកណ្តាល Martin Zubimendi សញ្ជាតិអេស្បាញ បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ កំពុងរួមទ្រនំក្នុងក្រុម Real Sociedad ។


ទោះយ៉ាងណាបុរសវ័យ ៦១ឆ្នាំ រូបនេះបានទទូចថា ក្លឹប Barcelona ដែលកំពុងស្ថិតនៅក្នុងវិបត្តិបំណុលហិរញ្ញវត្តុមិនទាន់ធូរស្បើយនៅឡើយនោះ មិនមានគម្រោងនាំយកកីឡាករល្បីៗនៅលើឆាកអន្តរជាតិមករួមក្រុមនោះទេ។
ផ្ទុយទៅវិញលោក Laporta បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ខ្ញុំមិនគិតថាយើងកំណត់គោលដៅធំលើកីឡាករដែលល្បីឈ្មោះខ្លាំងពេកឡើយ យើងក៏មិនមានគម្រោងលក់កីឡាករឆ្នើមរបស់យើងដែរ។ បច្ចុប្បន្នយើងក៏មានកីឡាករដែលទេពកោសល្យផ្ទាល់ខ្លួនដែលអាចបំពេញតួនាទីមុខតំណែងទាំងនោះផងដែរ ។»

ប្រភព៖ daliypost
អត្ថបទទាក់ទង
1 month ago .
527 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
1 month ago .
2.6K Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
1 month ago .
385 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
1 month ago .
814 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
