
ហង្សក្រហម Liverpool កំពុងនាំមុខ Man.Utd និង Man.City ក្នុងការប្រជែងគ្នាចុះហត្ថលេខានាំយក កីឡាករ Mason Mount ពីក្រុមតោខៀវ Chelsea នៅរដូវក្តៅនេះ បន្ទាប់ពីកិច្ចចរចារបន្តកុងត្រាថ្មីរបស់ក្រុមលោក Graham Potter និង កីឡាករអន្តរជាតិអង់គ្លេសរូបនេះ នៅបន្តជាប់គាំងអស់ជាច្រើនខែ។ គួរបញ្ជាក់ថាខ្សែបម្រើកណ្តាល Mount មានបំណងចង់បានប្រាក់ឈ្នួលតាមដែលខ្លួនពេញចិត្ត ដើម្បីបង្ហាញថារូបគេបានដើរតួនាទីសំខាន់នៅក្នុងក្រុម បន្ទាប់ពីបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លឹបចំនួនពីរលើក ខណៈបច្ចុប្បន្ននេះ Chelsea មិនទាន់អាចផ្តល់ជូនតាមការស្នើសុំបានទេ។
ស្របពេលកិច្ចសន្យារបស់ខ្សែបម្រើអង់គ្លេសនិងផុតកំនត់កិច្ចសន្យានៅឆ្នាំ២០២៤ក្លឹបមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៍ចង់ពន្លឿនការចុះកុងត្រាថ្មី ឬអាចសម្រេចលក់កីឡាករវ័យ ២៤ ឆ្នាំរូបនេះតែម្តង ដើម្បីជៀសវាងការបាត់បង់រូបគេដោយគ្មានតម្លៃខ្លួន(Free Transfer) ។រដូវកាល២០២២-២០២៣នេះMount ទើបតែរកគ្រាប់បាល់បាន៣គ្រាប់ និង assists ២ ដងប៉ុណ្ណោះនៅក្របខណ្ឌ Premier League បើប្រៀបធៀបទៅនឹងរដូវកាលចាស់គឺរូបគេរកបាន ១១ គ្រាប់ និង assists រហូតដល់១០ដងឯណោះ។

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC