
(អង់គ្លេស)៖ ខ្សែការពារកណ្តាល Harry Maguire ប្រាប់ពីភាពស្ងៀមស្ងាត់របស់គាត់ បន្ទាប់ពីត្រូវបានចាកចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ Maguire គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំង៧នាក់ ដែលមកពីក្រុមជម្រើស១១នាក់ដំបូងចំនួន ៣៣នាក់ របស់អង់គ្លេស ដែលត្រូវបានកាត់ចេញ។
រំលឹកដែរថា Maguire មិនបានចូលលេងតាំងពីខែមេសា ដោយសាររបួសកំភួនជើង និងមិនបានហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអង់គ្លេសនោះឡើយ។ ប៉ុន្តែពេលនេះគាត់បានបញ្ជាក់ថា ព្រឹត្តិការណ៍យ៉ូរ៉ូឆ្នាំ២០២៤ កៀកចូលមកដល់លឿនពេកសម្រាប់គាត់ ដោយការប្រកួតបើកឆាករបស់ជម្រើសជាតិអង់គ្លេសជាមួយនឹងស៊ែប៊ី នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុននេះហើយ។
គួរជម្រាបដែរថា Maguire បានបង្ហោះសារនៅលើគណនី Instagram របស់គាត់ថា៖
«ខ្ញុំសោកស្ដាយណាស់ដែលមិនត្រូវបានជ្រើសរើសឲ្យលេងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសនៅ Euro 2024 រដូវក្ដៅនេះទេ»
«ទោះបីខ្ញុំខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពយ៉ាងណា ក៏ខ្ញុំមិនអាចយកឈ្នះលើរបួសកំភួនជើងរបស់ខ្ញុំបានឡើយ។ ប្រហែលជាខ្ញុំជម្រុញខ្លួនឯងខ្លាំងពេក ដើម្បីព្យាយាមធ្វើវាឲ្យឆាប់ជាសះស្បើយ។ និយាយឱ្យចំទៅ ខ្ញុំពិតជាចង់ជួយក្រុមណាស់»
«សម្រាប់ខ្ញុំ ការលេងតំណាងឱ្យប្រទេសអង់គ្លេសគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។ វាមានន័យគ្រប់យ៉ាងសម្រាប់ខ្ញុំ។ ប្រសិនបើខ្ញុំមិនអាចជួយក្រុមក្នុងនាមជាកីឡាករបាននោះទេ ខ្ញុំនឹងគាំទ្រពួកគេក្នុងនាមជា Fan។»
«បន្ទាប់ពីព្រឹត្តិការណ៍នេះ ខ្ញុំនឹងត្រលប់កាន់ Manchester United ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលក្រោយ»៕
ប្រភព៖ Fabrizio Romano & SportsMole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



