Close
ads Featured-Image
លោក Mourinho អាចនិងជួបគូប្រជែងដ៏សំខាន់ម្នាក់នៅលីកកំពូលតួគីសម្រាប់រដូវកាលថ្មីនេះ
ទំហំអក្សរ
តូច
ធំ

អតីតគ្រូបង្វឹកនិង​ជា Legend របស់ក្រុមបិសាចក្រហម Man.Utd លោក​ Ole Gunnar Solskjaer និងអាចក្លាយជាគូប្រកួតប្រជែងជាមួយអ្នកចាត់ការបច្ចុប្បន្នក្រុមFenerbahce លោក Jose Mourinho នៅរដូវកាលថ្មីដែលនិងឈានចូលមកដល់នៅពេលខាងមុខនេះក្នុងប្រទេសទួរគី ខណៈដែលបុរសសញ្ជាតិន័រវេកំពុងខិតជិតក្លាយជាអ្នកចាត់ការថ្មីរបស់ក្លឹប Besiktas យោងប្រភពពត៌មានពីគេហទំព័រ ESPN បានចុះផ្សាយ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jose Mourinho lashes out at Ole Gunnar Solskjaer over Son Heung-min criticism

ads

សម្រាប់លោក Solskjaer បច្ចុប្បន្នមានវ័យ៥១ឆ្នាំ កំពុងស្ថិតក្នុងការចរចាជាមួយក្លឹបទួរគី ហើយពួកគេមានសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងមួយនិងកើតមានឡើង ពោលគឺអតីតគ្រូបង្វឹក Manchester United រូបនេះបានលាឈប់ពីការងារចាប់តាំងពីការចាកចេញពីទឹកដី Old Trafford ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១។សម្រាប់ Besiktas កំពុងស្វែងរកអ្នកចាត់ការថ្មី បន្ទាប់ពីអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់លោក Fernando Santos បានចាកចេញកាលពីខែមេសា។

Your dreams are my dreams' - Inspired Jose Mourinho gives first address to Fenerbahce fans at unveiling

✌🏻 (@BecksRonnie) / X

ក្លឹបទួរគីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុងក្របខ័ណ្ឌ Super Lig និងមានគម្លាតរហូតដល់ទៅ៤៦ ពិន្ទុតាមពីក្រោយក្រុមជើងឯក Galatasaray។ពួក​គេ​បាន​គ្រង​តំណែង​ជើង​ឯក​លើក​ចុង​ក្រោយ​របស់​តួកគី​ក្នុង​ឆ្នាំ​២០២១។សម្រាប់លោក Solskjaer ធ្លាប់ត្រូវបាន Man.Utd ចុះហត្ថលេខានាំយកមកជំនួសលោក Mourinho នៅ Man.United ក្នុងខែធ្នូ ឆ្នាំ ២០១៨ ក្នុងនាមគ្រូបង្វឹកបណ្តោះអាសន្នមុនពេលក្លាយជាគ្រូបង្វឹកពេញសិទ្ធិ។

ប្រភព:dailypost

អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool បាន​ច្រានចោល​សំណើ​ពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយក​ខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist  ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930