
ប្រធានក្លឹបអ្នកមានបុណ្យ Barcelona លោក Joan Laporta បាននិយាយថាក្លឹបកំពុងចូលប្រឡូកនៅក្នុងទីផ្សារដោះដូរកីឡាករសម្រាប់យកមកបំពេញតួនាទីខ្សែបម្រើ-ការពារស្លាប និងខ្សែការពារកណ្តាល ខណៈកីឡាករដែលក្រុមចំណាត់ថ្នាក់លេខ២រដូវកាលចាស់នៅក្របខណ្ឌ La Liga សម្លឹងចង់នាំយកមករួមក្រុមនោះទី១គឺកីឡាករអន្តរជាតិអាឡឺម៉ង់វ័យ២៩ឆ្នាំដែលអាចលេងតួនាទីការពារស្លាបស្តាំ និងលេងនៅតំបន់ បម្រើកណ្តាល Joshua Kimmich របស់ក្លឹប Bayern Munich និងទី២ នោះគឺខ្សែការពារកណ្តាល Martin Zubimendi សញ្ជាតិអេស្បាញបច្ចុប្បន្នមានវ័យ ២៥ឆ្នាំរបស់ក្រុម Real Sociedad ។
ទោះយ៉ាងណាបុរសវ័យ៦១ឆ្នាំរូបនេះបានទទូចថា Barcelona ដែលកំពុងស្ថិតនៅក្នុងវិបត្តិបំណុលហិរញ្ញវត្តុមិនទាន់ធូរស្បើយនៅឡើយនោះ មិនមានគម្រោងនាំយកកីឡាករល្បីៗនៅលើឆាកអន្តរជាតិមករួមក្រុមនោះទេ។ ផ្ទុយទៅវិញលោក Laporta បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថាៈ ខ្ញុំមិនគិតថាយើងកំណត់គោលដៅធំលើកីឡាករដែលល្បីឈ្មោះខ្លាំងពេកឡើយ យើងក៏មិនមានគម្រោងលក់កីឡាករឆ្នើមរបស់យើងដែរ។បច្ចុប្បន្នយើងក៏មានកីឡាករដែលទេពកោសល្យផ្ទាល់ខ្លួនដែលអាចបំពេញតួនាទីមុខតំណែងទាំងនោះផងដែរ ។
ប្រភព:Dailypost
វីដេអូៈKimmich
វីដេអូ:Martin Zubimendi

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



